PR

SIAM KUBOTA និង KUBOTA Cambodia ផ្តោតលើការកសាងទំនុកចិត្តរបស់អតិថិជន ដោយរៀបចំ “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024” ពង្រីកជំនាញបច្ចេកទេសអំពីសេវាកម្មគូបូតាទូទាំងប្រទេស

BY
Liny Chan
September 6, 2024

ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd. និងក្រុមហ៊ុន KUBOTA Cambodia បានរៀបចំ “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024” ដើម្បីផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញឲ្យកាន់តែពូកែ។ ថែមទាំងមានគោលបំណងពង្រីកសក្តានុពល និងជំនាញ ដើម្បីពង្រឹងលើសេវាកម្មអតិថិជន ដោយការកសាងទំនុកចិត្តលើអ្នកជំនាញបច្ចេកទេសរបស់មជ្ឈមណ្ឌលសេវាកម្មគូបូតាកម្ពុជា និងអ្នកបច្ចេកទេសផ្នែកសេវាកម្មនៅតាមតំណាងចែកចាយ គូបូតាទូទាំងប្រទេស។ ជាមួយគ្នានេះដែរក៏មានការបរិច្ចាគគ្រឿងចក្រកសិកម្មដល់គ្រឹះស្ថានអប់រំចំនួន ៣ ដើម្បីប្រើប្រាស់ជាសម្ភារៈបង្រៀនក្នុងមុខវិជ្ជាទាក់ទងនឹងគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា។


 
លោក Mr.Waipoj Hamala Head of Customer Solutions SIAM KUBOTA Corporation Co., Ltd. រៀបរាប់ពីគោលបំណងនៃការរៀបចំកម្មវិធី “ការប្រឡងជំនាញបច្ចេកទេស ជាងមេដាយមាសឆ្នាំ 2024” បាននិយាយថា បច្ចុប្បន្នបច្ចេកវិទ្យាក្នុងវិស័យកសិកម្មដើរតួនាទីយ៉ាងធំក្នុងការអភិវឌ្ឍប្រទេស។ ជាពិសេស ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេស CLMV ដែលមានកំណើនសេដ្ឋកិច្ច ហើយតម្រូវការកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មជាច្រើនកំពុងកើនឡើងជាបន្តបន្ទាប់ ដែល SIAM KUBOTA និង KUBOTA Cambodia យកចិត្តទុកដាក់ចំពោះសេវាកម្មក្រោយការលក់ ដោយសារសេវាកម្មក្រោយការលក់ចាត់ទុកថាជាស្នូលសំខាន់មួយនៃប្រតិបត្តិការអាជីវកម្មការលក់។ ដូច្នេះហើយ យើងខិតខំបង្កើតបទពិសោធន៍ល្អៗ ដោយផ្តល់នូវសេវាកម្មដ៏ល្អបំផុត ដើម្បីឱ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើស្តង់ដារនៃផលិតផល និងសេវាកម្ម។ ហើយត្រៀមខ្លួនក្លាយជាម៉ាកគូបូតា ដោយឈរក្បែរប្រជាកសិករកម្ពុជាជារៀងរហូត។ ដូច្នេះក្រុមហ៊ុនមានផែនការអភិវឌ្ឍជំនាញរបស់អ្នកបច្ចេកទេសសេវាកម្ម ដោយអ្នកជំនាញដែលនឹងផ្តល់សេវាអតិថិជន ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលបណ្តុះបណ្តាលគូបូតាកម្ពុជា តាមកម្មវិធីសិក្សាដែលប្រកបដោយស្តង់ដាររបស់ក្រុមហ៊ុនគូបូតា។ ដើម្បីជំរុញការសិក្សា និងការអភិវឌ្ឍជំនាញ ជាបន្តបន្ទាប់ រួមទាំងការលើកកម្ពស់ និងលើកទឹកចិត្ត អ្នកជំនាញបច្ចេកទេស ផ្នែកសេវាកម្ម ដែលមានចំណេះដឹង ជំនាញ និងសមត្ថភាព ដូច្នេះហើយទើបមានការរៀបចំការប្រកួតប្រជែងជំនាញបច្ចេកទេស មេដាយមាស នេះឡើង។


 
ជាមួយគ្នានេះ ក៏មានការបរិច្ចាគគ្រឿងចក្រកសិកម្មផងដែរ ដើម្បីប្រើប្រាស់ជាសម្ភារៈបង្រៀនក្នុងមុខវិជ្ជាទាក់ទងនឹងគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា ក៏ដូចជាអភិវឌ្ឍវិស័យអប់រំកសិកម្ម ត្រាក់ទ័រ M9540 ត្រូវបានប្រគល់ជូនវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (KCIT)។ ម៉ាស៊ីនស្ទូងស្រូវ 6 ជួរ NSPU 68CMD ដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ (KSIT) និងម៉ាស៊ីនច្រូតស្រូវ DC70G ដល់សាកលវិទ្យាល័យជាតិមានជ័យ (NMU)។
 
ទម្រង់នៃការរៀបចំការប្រកួតជំនាញអ្នកបច្ចេកទេសមេដាយមាសនេះ គឺជាការប្រកួតប្រជែងសម្រាប់អ្នកបច្ចេកទេសផ្នែកសេវាកម្មពីមជ្ឈមណ្ឌលសេវាកម្មគូបូតាកម្ពុជា និងអ្នកបច្ចេកទេសសេវាកម្មនៅតាមតំណាងចែកចាយគូបូតា ដើម្បីឲ្យអ្នកបច្ចេកទេសសេវាកម្ម អាចអនុវត្តការងារសេវាកម្មតាមស្តង់ដារ ក៏ដូចជាបង្កើននូវចំណេះដឹង និងសមត្ថភាពរបស់អ្នកបច្ចេកទេសសេវាកម្ម ដើម្បីដើរឲ្យទាន់ការផ្លាស់ប្តូរដ៏ទាន់សម័យ។ ថែមទាំងជាការរៀបចំសម្រាប់គាំទ្រសេវាកម្មផលិតផលដែលនឹងត្រូវបានអភិវឌ្ឍបន្ថែមទៀតនាពេលអនាគត និង មានគោលបំណងឆ្លើយតបនឹងតម្រូវការសេវាអតិថិជនឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន»។

ការប្រកួតទាំង ៣ប្រភេទ នឹងត្រូវបែងចែកជាការប្រកួតប្រជែង ជំនាញ ផ្នែកម៉ាស៊ីន ម៉ាស៊ូតធុនតូច ការប្រកួតប្រជែងជំនាញផ្នែកត្រាក់ទ័រ និងការប្រកួតប្រជែងជំនាញផ្នែកម៉ាស៊ីនច្រូតស្រូវ ដោយមានការធ្វើតេស្តទៅលើផ្នែកទ្រឹស្តី ការសង្កត់ធ្ងន់លើចំណេះដឹងលើការវិភាគ និងចំណេះដឹងផ្នែកសេវាកម្ម ក្រៅពីនេះក៏មានការប្រកួតប្រជែងជាក់ស្តែង ដែលមានការជួសជុល ដើម្បីដោះស្រាយបញ្ហាម៉ាស៊ីន ទៅតាមសំណួរ ដែលបេក្ខជនទទួលបាន។

វិញ្ញាសា ការប្រកួតជំនាញបច្ចេកទេសមេដាយមាស ប្រភេទជំនាញម៉ាស៊ីនតូច រួមមាន៖

(លោក ម៉ឺន រតនា និង លោក កាំង វណ្ណៈ)
ការប្រកួតអ្នកជំនាញបច្ចេកទេសមេដាយមាស ប្រភេទជំនាញត្រាក់ទ័រ រួមមាន៖

(លោក ម៉ាំង សុជាតិ,លោក អ៊ឺន វ៉េនអាន និង លោក សុំ អូន)

ការប្រកួតប្រជែង អ្នកជំនាញបច្ចេកទេស មេដាយមាស ប្រភេទជំនាញច្រូតស្រូវរួមមាន៖

(លោក ស៊ាន សារ៉ា និងលោក ឈីន ឈីឡា)

ការរៀបចំកម្មវិធីមួយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្តពីអតិថិជន និងប្រជាកសិករកម្ពុជា ដោយ លើកកម្ពស់ស្តង់ដារសិប្បកម្មក្នុងប្រទេស ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន SIAM KUBOTA និងគ្រឹះស្ថានអប់រំ។ លើសពីនេះទៅទៀត ក៏ជាការបំផុសគំនិត ដល់អ្នកជំនាញបច្ចេកទេសជំនាន់ថ្មី ដែលកំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយជាកម្លាំងពលកម្មជំនាន់ថ្មីនាពេលអនាគត៕

Share This Post: