ខ្មែរណូត

ស្វែងរក

  • PR

    សណ្ឋាគារបែបសិល្បៈនិងរចនាប្រណីតថ្មីបំផុតរបស់ប្រទេសកម្ពុជាមានកិត្តិយសនាំមកនូវ ស្នាដៃស្ថាបត្យករដ៏ល្បីល្បាញ សំរាប់ពិព័រណ៍ “ស្ថាបត្យកម្មខ្មែរជំនាន់ថ្មី”

    BY Khmernote Media April 12, 2019
    សណ្ឋាគារបែបសិល្បៈនិងរចនាប្រណីតថ្មីបំផុតរបស់ប្រទេសកម្ពុជាមានកិត្តិយសនាំមកនូវ ស្នាដៃស្ថាបត្យករដ៏ល្បីល្បាញ សំរាប់ពិព័រណ៍ “ស្ថាបត្យកម្មខ្មែរជំនាន់ថ្មី”

    សណ្ឋាគារ Treeline រៀបចំតាំងពិព័រណ៍ គម្រោង វណ្ណ ម៉ូលីវណ្ណ

    ភ្នំពេញ ថ្ងៃទី៥ មេសា ២០១៩- សណ្ឋាគារ Treeline ស្ថិតនៅក្រុងសៀមរាប ដែលជាក្រុង ប្រវត្តិសាស្ត្រ កម្ពុជា បានប្រកាសពិធីតាំងពិព័រណ៍ជាសាធារណៈមួយ ដើម្បីរំលឹកដល់ស្ថាបត្យករ ដែលមានប្រជាប្រិយបំផុតរបស់ប្រទេសកម្ពុជា គឺលោកវណ្ណ ម៉ូលីវណ្ណ ដែលបានបង្ហាញពីស្នាដៃ និង ទំនើបកម្មរបស់គាត់ សម្រាប់ស្ថាបត្យកម្មដែលគិតគូរ ដល់បរិស្ថានជុំវិញ។

    ពិព័រណ៍នេះមានចំណងជើងថា “រៀនពីអតីតកាល៖ គម្រោងវណ្ណ ម៉ូលីវណ្ណ” ដែលមានឈ្មោះជាភាសាអង់គ្លេសថា “Learning From the Past: The Vann Molyvann Project” ។ ពិព័រណ៍នេះនឹងត្រូវរៀបចំឡើង នៅក្នុងវិចិត្រសាល Treeline ចាប់ពីថ្ងៃទី ៧ ខែ មេសា ដល់ ថ្ងៃទី ៣០ ខែ មិថុនា ២០១៩ ដោយការតាំងបង្ហាញ នូវអាគារទាំង៨ ដែលតំណាង ឱ្យភូមិសាស្ត្រ ស្ថាបត្យករដ៏ល្បីល្បាញ ដែលពួគគាត់បានបង្កើត នៅក្នុងអាជីពរបស់គាត់កន្លងទៅ។

    ប្រធានបទនៃការតាំងពិព័រណ៍នេះនឹងផ្តោតទៅលើ “សមាសធាតុពិសេសនៃស្ថាបត្យកម្មខ្មែរ ប្រកបដោយរចនាប័ទ្មបែបខ្មែរ” ។ ទាំងនេះគឺជាពាក្យដែលលោកម៉ូលីវណ្ណ ធ្លាប់ប្រើ ដើម្បីពិពណ៌នា ពីតម្រូវការនៃអគារបែបទំនើប និងបច្ចេកទេសនៃការសាងសង់ ដូចជា ការប្រើប្រាស់ទឹក ពន្លឺធម្មជាតិ និងខ្យល់ឲ្យមានប្រសិទ្ធិភាព ដោយរក្សានូវរចនាប័ទ្មខ្មែរ រួមទាំងវប្បធម៌ខ្មែរ ដែលខុសពីគេ។

    លោក វណ្ណ ម៉ូលីវណ្ណបានកើត និង ចំណាយកុមារភាព នៅភាគនិរតីនៃខេត្ត កំពត (សព្វថ្ងៃជាខេត្តព្រះសីហនុ) លោកត្រូវបានគេដាក់ងារថា “បុរសដែលបានកសាងកម្ពុជា” ។ លោកទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាវិចិត្រសិល្បៈដ៏ ល្បីល្បាញ (École Nationale Supérieure des Beaux Arts) ) នៅទីក្រុងប៉ារីស ។ នាពេលបញ្ចប់ការសិក្សា លោក បានក្លាយជា ស្ថាបត្យករដែលមានស្នាដៃជាងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

    មិនយូរប៉ុន្មាន ក្រោយពីលោកវណ្ណ ម៉ូលីវណ្ណ បានត្រឡប់ចូលស្រុកកំណើតវិញ ភ្លាមនោះ គាត់ត្រូវបានតែងតាំងមុខងារជាច្រើន ទាំងក្នុងជួររដ្ឋាភិបាល និងសាស្រ្តាចារ្យមួយរូបផងដែរ។ លោកបានរួមចំណែកយ៉ាងសកម្ម ក្នុងគោលនយោបាយ អភិវឌ្ឍន៍ជាតិរបស់សម្ដេច នរោត្តម សីហនុ។ នៅចន្លោះឆ្នាំ 1955 និង 1970 លោកម៉ូលីវណ្ណ ត្រូវបានទទូលបន្ទុកការងារ ឲ្យបង្កើតជាគម្រោងសាធារណៈធំ ៗ យ៉ាងច្រើន រួមមាន វិមានឯករាជ្យ វិមានជាតិ រោងមហោស្រពជាតិ ពុហកីឡាដ្ឋានជាតិ ព្រមទាំងសំណង់លំនៅដ្ឋានរដ្ឋ អគារក្រសួងរដ្ឋ និង អគារសិក្សា ជាដើម។

    លោកម៉ូលីវណ្ណ បានធ្លាប់និយាយថា “ភាពទាន់សម័យមិនមែនត្រូវតែយក គំរូ ឬ គំនិត ពីប្រទេសលោកខាងលិចនោះឡើយ អគារថ្មីគួរតែនាំយកតាម ប្រពៃណី និងកេរតំណែលខ្មែរ មកដាក់បញ្ចូលឲ្យមានភាពរស់រានឡើងវិញ។”

    លោកកាំង ហុក ស្ថាបនិកនៃសណ្ឋាគារ Treeline ចង់ធ្វើពិធីរំលឹកដល់ លោកម៉ូលីវណ្ណ និង ជាឱកាសពិសេស មួយ ដែលលោក បានផ្តល់ដល់ស្ថាបត្យករខ្មែរនាពេលអនាគត ដោយនាំមកនូវយុគសម័យថ្មី នៃការរចនាបែបសហសម័យនៅក្នុងប្រទេស។

    លោកកាំង ហុក បាននិយាយថា “ខ្ញុំចង់រំលឹកទៅដល់ស្នាដៃរបស់ លោក វណ្ណ ម៉ូលីវណ្ណ ដែលជា និមិត្តរូប ដ៏អស្ចារ្យបំផុត របស់ប្រទេសកម្ពុជា។ វាជាកិត្តិយស និង ការដឹងគុណ ដ៏ធំធេងរបស់យើង ដោយបានធ្វើជាម្ចាស់ផ្ទះនៃការរៀនសូត្រ ពីការតាំងពិព័រណ៍នេះ។ នាពេល កន្លងមក សណ្ឋាគារ Treeline ជាកន្លែងដ៏ស្រស់ស្អាតមួយដែលអ្នកគាំទ្រ សិល្បៈ និង រចនា អាចរួមគ្នានៅក្រោម ដំបូល តែមួយ និង គាំទ្រចំពោះ សិល្បករ និងអ្នកច្នៃម៉ូដខ្មែរ ដែលមានទេពកោសល្យ”។

    លោកកាំង ហុកបានបន្ថែមទៀតថា “ខណៈដែលភ្ញៀវធ្វើដំណើរតាមគំរូស្ថាបត្យកម្ម រូបគំនូរ រូបថត ផ្ទាំងព័ត៍មាន និងផែនទី វាធ្វើឲ្យពួកគេមានអារម្មណ៏ប្រៀបបាន ពួកគេកំពុងស្ថិតនៅក្នុង សម័យ សង្គមរាស្ត្រនិយម ខណៈដែលស្មារតីនៃស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ ចាប់ផ្តើមមាន សភាពរស់រវើក។ នេះក៏ជាពេលវេលាចុងក្រោយ សាធារណជន និងអ្នកគាំទ្ររបស់ លោកម៉ូលីវណ្ណ អាចឃើញគំរូស្ថាបត្យកម្មរបស់គាត់ ។ មុនពេលរូបគំនូរទាំងនោះ ត្រូវបានបញ្ជូនទៅសារមន្ទីរ M+ នៅក្រុង ហុងកុង។ វាជាកិត្តិយស យ៉ាងធំធេងមួយ ដើម្បីរៀបចំការតាំងពិព័រណ៍ គួរឱ្យចាប់ អារម្មណ៍នេះ ហើយខ្ញុំ ជឿជាក់ថាវាជាការគោរពចំពោះជីវិត និង ការងាររបស់ អ្នកជំនាញខ្មែរ យើងនេះ»។

    អំពីគម្រោងវណ្ណ ម៉ូលីវណ្ណ

    គម្រោងវណ្ណ ម៉ូលីវណ្ណ សហការដោយនិស្សិត និងស្ថាបត្យករមកពីក្នុងស្រុកនិង ក្រៅស្រុក ត្រូវបានផ្ដួចផ្ដើម ឡើងក្នុងឆ្នាំ 2009 ដោយស្ថាបត្យករកាណាដា លោក ប៊ីល ហ្គ្រូវ (Bill Greaves)ដើម្បីធ្វើការស្ទាបស្ទង់ឯកសារចងក្រងបោះពុម្ពនិងលើកកំពស់ការយល់ដឹងអំពី អាគារដ៏អស្ចារ្យទាំងនេះដែលសព្វថ្ងៃត្រូវបានគំរាមកំហែងដោយការបាក់បែក និងការអភិវឌ្ឍ។ គម្រោងវណ្ណ ម៉ូលីវណ្ណត្រូវបានគេដាក់តាំងបង្ហាញនៅ មជ្ឈមណ្ឌលវប្បធម៌បារាំងភ្នំពេញ (2010) អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (2011), សាលរូបភាព SA SABASSAC រាជធានីភ្នំពេញ (2015) មជ្ឈមណ្ឌលវប្បធម៌អាស៊ីក្វាងជូប្រទេសកូរ៉េ (2016) តៃប៉ិទីពីរ (2016) និងនៅស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ (2018)។

    អំពីសណ្ឋាគារ Treeline
    សណ្ឋាគារ Treeline បទពិសោធន៍ថ្មីនៃការធ្វើដំណើរនៅកម្ពុជា។
    សណ្ឋាគារ Treeline គឺជាកម្មសិទ្ធិឯកជនដែលមានបន្ទប់សរុបចំនួន៤៨ប្រកបដោយប្រណិតភាព ការច្នៃប្រឌិត និងសិល្បៈ ដែលមានទីតាំងស្ថិតនៅតាមដងទន្លេ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ សណ្ឋាគារនេះត្រូវបានបង្កើតឡើង និង រចនា ដោយស្ថាបត្យករ ក្នុងស្រុក លោក កាំង ហុក សណ្ឋាគារនេះ ផ្តល់ជូននូវផ្ទះមួយប្រភេទសម្រាប់ភ្ញៀវ ធ្វើដំណើរ ទៅប្រាសាទអង្គរវត្តដែលជាសំណង់បង្ហាញពីភាពច្នៃប្រឌិតខ្មែរ និងជាបេតិកភណ្ឌពិភពលោកនៃ អង្គការយូណេស្កូផងដែរ។
    សណ្ឋាគារ Treeline បង្កើតនូវបទពិសោធន៍ល្អ ថ្មីមួយតាមរយ: ការរក្សាទុកទីកន្លែង សម្រាប់តាំងបង្ហាញ សិល្ប:ផ្សេងៗ បែបសហសម័យ កសាងឡើងយ៉ាងស្ទាត់ជំនាញដោយសិល្បករខ្មែរដ៍ល្បីល្បាញ។ មិនតែប៉ុណ្ណោះ ពួកយើងមាន បន្តុំសិល្ប: រហូតទៅដល់ ៥០ ដែលបានរចនាយ៉ាងពិសេស ដោយសិល្បៈករល្បីល្បាញដូចជាលោក ពេជ្រ សុភាព និង សិល្បៈករ ដែលកំពុងលេចធ្លោ លោក ថាំង សុធា និង នៅ ជានិច្ច។”

    រចនាប័ទ្មមុខងារស្អាតរបស់សណ្ឋាគារ Treeline ត្រូវបានរួមបញ្ចូលគ្នា ជាមួយសិល្បៈ រស់រវើកដើម្បីឆ្លុះបញ្ចាំងពីការគោរព និង ការយកចិត្តទុកដាក់ដល់ធម្មជាតិយ៉ាងល្អិតល្អន់។

    សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ www.treelinehotels.com ឬទំនាក់ទំនងផ្ទាល់តាមរយៈ book@treelinehotels.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay