អន្តរជាតិ

ឥទ្ធិពលព្យុះ Yagi បានបណ្តាលឱ្យពលរដ្ឋវៀងណាម ៤នាក់បាត់បង់ជីវិត និងមួយចំនួនកំពុងបាត់ខ្លួន

BY
Pheakdey
September 8, 2024

វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃទី៧ ខែកញ្ញា។ ក្រៅពីបានរកឃើញអ្នកស្លាប់អស់ចំនួន ៤នាក់ហើយ អាជ្ញាធរវៀតណាមក៏បានបញ្ជាក់ថា​ នៅពលរដ្ឋចំនួន ៨៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

ប្រភពខាងលើនេះបានបន្តថា ជាងនេះទៅទៀតក៏នៅមានពលរដ្ឋវៀតណាមមួយចំនួនកំពុងតែបាត់ខ្លួនផងដែរ តែគេនៅមិនទាន់អាចកំណត់ចំនួននិងអត្តសញ្ញាណរបស់ពួកគេឱ្យបានច្បាស់លាស់នៅឡើយទេ។ គួរបញ្ជាក់ជូនថា​ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើនេះគឺបានស្លាប់ដោយសារតែបញ្ហាក់បាក់ដី ខណៈគិតត្រឹមពេលនេះព្យុះទីហ្វុង Yagi កំពុងតែបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់បោកបក់ និងបញ្ហាបាក់ជាច្រើននៅកន្លែងនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: