គ្រាប់រ៉ុកកែតមួយផ្ទុះនៅភាគខាងជើងប្រទេសឥណ្ឌា បណ្តាលឱ្យពលរដ្ឋម្នាក់បាត់បង់ជីវិត និង ៦នាក់រងរបួស
- BY
- Pheakdey
- September 8, 2024
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាម្នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែតដ៏កម្រមួយកាលពីទី៧ ខែកញ្ញាម្សិលមិញ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនោះគឺជាពលរដ្ឋស្លូតត្រង់ម្នាក់ ភេទប្រុស និងមានអាយុ ៧៨ឆ្នាំ។ 
ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួនម្នាក់ហើយ ហេតុការណ៍ខាងលើនេះក៏បានបណ្តាលឱ្យមានពលរដ្ឋឥណ្ឌាចំនួន ៦នាក់ផ្សេងទៀតបានរងរបួសផងដែរ។ ក្រោយកើតមានហេតុការណ៍គួរឱ្យកត់ស្លុតនេះ អាជ្ញាធរឥណ្ឌាបានសម្រេចបិទសាលារៀនមួយចំនួនជាបណ្តោះអាសន្ន ហើយបានណែនាំឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរចេញក្រៅម្តងៗ និងជាពិសេសនោះគឺការធ្វើដំណើរនៅពេលយប់តែម្តង។ សូមបញ្ជាក់ជូនថា ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅរដ្ឋ Manipur ភាគខាងជើងនៃប្រទេសឥណ្ឌា ខណៈការបាញ់ប្រហារដោយគ្រាប់រ៉ុកកែតនេះបានបង្កឡើងដោយសារតែជម្លោះរវាងសហគមន៍អ្នកកាន់សាសនាហិណ្ឌូ Meitei ជាមួយនិងសហគមន៍ Kuki ដែលជាសហគមន៍អ្នកកកាន់សាសនាគ្រិស្ត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






