តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះ Yagi នៅវៀតណាម កើនឡើងដល់ ២៤នាក់ និងរបួសជិត ៣០០នាក់
- BY
- Pheakdey
- September 9, 2024
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ២៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា។ ចំពោះតួលេខជនរងគ្រោះវិញក៏មានការកើនឡើងយ៉ាងច្រើនផងដែរ ពោលគឺបានកើនឡើងរហូតដល់ចំនួន ២៩៩នាក់ ខណៈកាលពីថ្ងៃអាទិត្យម្សិលមិញតួលេខនេះមានត្រឹមតែជាង ៨០នាក់ប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះព្យុះទីហ្វុង Yagi កំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងនៅក្នុងខេត្ត Quang Ninh និងខេត្ត Haiphong ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសវៀតណាម ដោយឥទ្ធិពលរបស់ព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំង ខណៈតំបន់មួយចំនួនដែលបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងជោគជាំក៏ត្រូវប្រឈមនឹងបញ្ហាបាក់ដីយ៉ាងធ្ងន់ធ្ងន់ឬជំនន់ទឹកភ្លៀងបន្ថែមទៀតផងដែរ។ បើតាមអាជ្ញាធរវៀតណាមបានព្រមាននៅថ្ងៃចន្ទនេះថា ជំនន់ទឹកភ្លៀងនឹងបន្តកើតមាននៅក្នុងតំបន់ជាច្រើនបន្ថែមទៀត ហើយផលប៉ះពាល់ទាំងសម្រាប់មនុស្សនិងហេដ្ឋារចនាសម្ព័ន្ធក៏អាចមានកាន់តែច្រើនជាងនេះបន្ថែមទៀតផងដែរ៕







អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






