ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ១៣នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែងនៅភាគខាងជើងវៀតណាម

    BY Pheakdey September 9, 2024
    មនុស្ស ១៣នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែងនៅភាគខាងជើងវៀតណាម

    វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់កំពុងតែបាត់ខ្លួននៅក្នុងហេតុការណ៍បាក់ស្ពានដ៏គួរឱ្យកត់ស្លុតមួយនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃចន្ទ ទី៩ ខែកញ្ញា។ ស្ពានដែលជាកន្លែងកើតហេតុនោះគឺស្ពាន Phong Chau ដែលស្ថិតនៅក្នុងខេត្ត Phu Tho ភាគខាងជើងនៃប្រទេសវៀតណាម។

    ប្រភពខាងលើបានបន្តថា ស្ពានបានបាក់នៅម៉ោងប្រហែល ១០ព្រឹក កាលពីព្រឹកមិញនេះ ហើយនៅពេលស្ពានបានបាក់នោះគឺវាបានធ្វើឱ្យរថយន្តប្រមាណជា ១០គ្រឿង និងម៉ូតូចំនួន ២គ្រឿងបានធ្លាក់ចូលទៅក្នុងទឹកទន្លេ។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរវៀតណាមបានជួយសង្គ្រោះមនុស្សបានចំនួន​៤ ហើយ ខណៈអាជ្ញាធរក៏កំពុងបន្ថែមប្រតិបត្តិការណ៍ដើម្បីតាមរកអ្នកកំពុងបាត់ខ្លួនបន្ថែមទៀតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post: