អន្តរជាតិ

ព្យុះ Yagi បានបណ្តាលឱ្យមនុស្ស ៤នាក់ត្រូវបាត់បង់ជីវិត និង ៩,០០០គ្រួសារកំពុងរងផលប៉ះពាល់ នៅប្រទេសថៃ

BY
Pheakdey
September 11, 2024

ថៃ៖ ព្យុះទីហ្វុង Yagi បានធ្វើដំណើរទៅដល់តំបន់ភាគខាងជើងប្រទេសថៃនៅក្នុងរសៀលថ្ងៃពុធ ទី១១ ខែកញ្ញានេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ក្រោយទៅដល់ប្រទេសថៃភ្លាមព្យុះទីហ្វុង Yagi ក៏ចាប់ផ្តើមបង្កើតឱ្យមានភ្លៀងធ្លាក់ ខ្យល់បោកបក់ ជំនន់ទឹកភ្លៀង និងបាក់ដីជាច្រើនកន្លែង ពោលគឺមិនខុសពីឥទ្ធិដែលអាក្រក់ ដែលទើបកើតមាននៅក្នុងប្រទេសហ្វីលីពីន ចិន និងវៀតណាមឡើយ។

ប្រភពខា​ងលើនេះបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi បានបណ្តាលឱ្យមានពលរដ្ឋថៃស្លាប់បាត់បង់ជីវិតអស់ចំនួន ៤នាក់ហើយ ដោយជនរងគ្រោះទាំងអស់នេះសុទ្ធតែបានស្លាប់ដោយសារបញ្ហាបាក់ដី។ ក្រៅតែពីបានសម្លាប់មនុស្សហើយ ឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi ក៏បានបង្កផលប៉ះពាល់ដល់ពលរដ្ឋថៃប្រមាណជា ៩,០០០គ្រួសារផ្សេងទៀតផងដែរ ដោយក្រុមពលរដ្ឋទាំងនេះកំពុងតែត្រូវប្រឈមជាមួយជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សបំផុត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: