PR

ម្នាក់ៗសប្បាយខ្លាំងរកអ្វីប្រៀបបាននៅមហាសង្រ្កាន្តប៊ូសស្ត្រងកំពង់ឆ្នាំង

BY
Khmernote Media
April 16, 2019

ប៉ុន្មានថ្ងៃនេះគឺជាថ្ងៃមហាសង្រ្កាន្តឆ្នាំថ្មីដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងប្រារពគ្រប់ទិសទី ហើយក៏បានរៀបចំកម្មវិធីសង្ក្រាន្តរាំលេងកំសាន្តស្ទើតែគ្រប់ខេត្តក្រុងផងដែរ។ ដោយឡែកនៅឯខេត្តកំពង់ឆ្នាំងឯនេះវិញគេក៏ឃើញមានការរៀបចំកម្មវិធីសង្ក្រាន្តផងដែរ។

នៅក្នុងទឹកដីនាងកង្រីល្បីខាងផលិតក្អមឆ្នាំងនេះផងដែរ ក៏បានរៀបចំមហាសង្ក្រាន្តឆ្នាំថ្មីផងដែរ ដែលមានការឧបត្ថម្ភផ្ដាច់មុខជាពិសេសដោយភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង។ បងប្អូនប្រជាជនខ្មែរ ដែលបានមកចូលរួម ពិតជាមានក្តីសុខ និងសប្បាយរីករាយជាខ្លាំង ជាមួយនិងកម្មវិធីមហាសង្ក្រាន្តប៊ូសស្ត្រង ដែលបាននាំមកនូវកម្មវីធីសប្បាយៗជាច្រើន មានទាំងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងក្បាច់គុនបុរាណខ្មែរ រាំលេងសប្បាយក្រោមដំណក់ទឹក ជាពិសេសមានការប្រគំតន្ត្រីដ៏ធំអសា្ចរ្យទាំងបីរាត្រីពេញ ថែមទៀតផង។ ម្នាក់ៗដែលបានមកចូលរួមនៅមហាសង្ក្រាន្តប៊ូសស្ត្រងខេត្តកំពង់ឆ្នាំង បានថតរូបទុកជាអនុស្សាវរីយ៍ផង ទទួលបទពិសោធន៍ថ្មីផង ផ្តល់នូវសម្ព័ន្ធភាព, មិត្តភាព, ក្តីស្រលាញ់, សម្រាប់បងប្អូនក្រុមគ្រួសារ និងថែមទាំងបានពិសាភេសជ្ជប៉ូវកម្លាំងប៊ូសស្ត្រងជុំគ្នាហើយត្រូវរង្វាន់លុយសុទ្ធជាច្រើនទៀតផង។

បងប្អូនខេត្តកំពង់ឆ្នាំងមានសេក្តីសោមន្សរីករាយជាខ្លាំងដែល ក្រុមហ៊ុនប៊ូសស្ត្រង បានពាំនាំនូវភាពសប្បាយរីករាយធ្វើអោយខេត្តរបស់ខ្លួនកាន់តែសប្បាយរីករាយបន្ថែមទៀត។ អ្នកខេត្តកំពង់ឆ្នាំងបានបង្ហាញពីការពេញចិត្តជាខ្លាំង និងអរគុណជាខ្លាំង ហើយចង់អោយ ក្រុមហ៊ុនប៊ូសស្ត្រង បន្តធ្វើកម្មវិធីមហាសង្រ្កាន្តដ៏ធំមហិមាបែបនេះ នៅឆ្នាំក្រោយៗទៀត។

Share This Post: