PR

ឆេមពានហ្រ្គីន ថ្មី! បានចេញជារូបរាង និងសម្ពោធដាក់លក់ជាផ្លូវការហើយ

BY
Liny Chan
September 15, 2024

ឆេមពានហ្រ្គីន ថ្មី! បង្កើនថាមពលពណ៌បៃតងជាមួយ ឆេមពានហ្គ្រីន! គ្រប់គ្នាពិតជាភ្ញាក់ផ្អើលពេលលឺពាក្យ “បង្កើនថាមពលពណ៌បៃតង” ព្រោះជាថាមពលដ៏អស្ចារ្យ ដែលគ្រប់គ្នាតែងចង់បាន! ហើយពេលនេះថាមពលពណ៌បៃតង Champion Green បានចេញជារូបរាង និងសម្ពោធជាផ្លូវការ ក្រោមវត្តមាន លោកជំទាវ អ្នកឧកញ៉ា សុខ សុភាព និងជាអគ្គនាយិកា ក្រុមហ៊ុន ឆេមពានគ្រុប! 

ព្រឹត្តិការណ៍សម្ពោធជាផ្លូវការ GreenDay គ្រប់យ៉ាងពណ៌បៃតង ពិតជាស្រស់ស្រាយ ធ្វើអោយគ្រប់គ្នាទទួលបាននូវថាមពលពណ៌បៃតងពិតប្រាកដមែន ថ្ងៃនោះដែរក៏មានវត្តមានថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន និងសិល្បៈករល្បីៗក៏បានចូលរួម និងត្រៀមយក ឆេមពានហ្គ្រីន ដែលចេញលក់ជាផ្លូវការនាព្រឹកថ្ងៃទី១៤ ខែ កញ្ញានេះ អោយដល់ដៃដេប៉ូចែកចាយទូរទាំងប្រទេស ដែលកំពុងត្រៀមនឹងរង់ចាំទទួលសមាជិកថ្មីរបស់ ឆេមពាន គឺ Champion Green។

ក្នុងឱកាសនោះផងដែរ លោកជំទាវ អ្នកឧកញ៉ា អគ្គនាយិកា ក៏បានថ្លែងថា ដោយសារតែក្រុមហ៊ុនជោគជ័យខ្លាំងលើ Champion ICE  ហេតុដូចនេះហើយទើបក្រុមហ៊ុនបង្កើត Champion Green ថ្មីមួយទៀត ដែលជារសជាតិថ្មីសម្រាប់អតិថិជន។ ហេតុដូចនេះអតិថិជននឹងមានជម្រើស រសជាតិកាន់តែច្រើន  Champion Green នឹងជួយបង្កើនថាមពលពណ៌បៃតង ដែលជាថាមពលដ៏អស្ចារ្យដែលគ្រប់គ្នាត្រូវការ។ ហើយដើម្បីជាការតបស្នងដល់អតិថិជនទាំងអស់ ដែលបានជួយគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពាន និងចូលរួមអបអរសាទរដល់ពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុនក៏បានផ្តល់នូវកាដូ ប្រាក់រង្វាន់ $26,888 តាមរយៈក្រវិលកំប៉ុង ឆេមពានអាយ និង ឆេមពានហ្រ្គីន។ ម៉្យាងវិញទៀត គ្រប់គ្នាអាចទិញ ឆេមពាន ទៅស្រុកកំណើត ដើម្បីជូនដល់អ្នកមានគុណ និងបងប្អូនញាតិមិត្ត ហើយចូលរួមគាស់យករង្វាន់ធំជាមួយគ្នា។ រង្វាន់ធំ $26,888 មិនមែនមានតែ ២នោះទេ គឺមានច្រើន ដែលក្រុមហ៊ុននឹងដាក់ជាបន្តបន្ទាប់ ហើយមានទាំងនៅលើ Champion Green ,Champion ICE ក្រៅពីនោះនៅមានរង្វាន់ម៉ូតូ និងទឹកប្រាក់ជាច្រើនរង្វាន់ទៀត។

លោកជំទាវ អ្នកឧកញ៉ា អគ្គនាយិកា ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនឆេមពានគ្រុប តែងយកចិត្តទុកដាក់ទៅលើគុណភាព សុវត្ថិភាព និងអនាម័យជាចម្បង ដោយអនុលោមតាមស្តង់ដាររបស់វិទ្យាស្ថានស្តង់ដារជាតិ និងអន្តរជាតិ រាល់ផលិតផលមុននឹងបញ្ចេញលក់នៅលើទីផ្សារ សុទ្ធសឹងតែឆ្លងកាត់ការត្រួតពិនិត្យដោយមន្ទីរពិសោធន៏យ៉ាងល្អិតល្អន់ ហើយរោងចក្រក៏សូមទទួលស្វាគមន៏ដល់បងប្អូនអតិថិជន និងភ្ញៀវកិត្តយសទាំងអស់ដែលមានបំណងចង់មកទស្សន:កិច្ចរោងចក្រ ឆេមពាន គឺអាចមកបានគ្រប់ពេលទាំងអស់។ ក្នុងនាមអគ្គនាយិកា ឆេមពានគ្រុប លោកជំទាវអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណនិងជូនពរដល់អតិថិជនឆេមពានទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង៥ប្រការគឺ៖ អាយុ វណ្ណ: សុខ: ពល: បដិភាន: កុំបីឃ្លៀងឃ្លាតឡើយ៕

Share This Post: