អគ្គិភ័យឆាបឆេះបន្ទប់ និងសម្ភារមួយចំនួន នៅវត្តសារ៉ាវ័ន្ធ កាលពីយប់មិញនេះ បណ្ដាលមកពីការដុតទៀនវស្សា
(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីអគ្គិភ័យបានកើតឡើងនៅចំណុចវត្តសារ៉ាវ័ន្ធ ផ្លូវ១៧៨ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីដុតទៀនវស្សាឆេះរាលដាល បង្កជាអគ្គិភ័យ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមថា នៅវេលាម៉ោង០១:១៥នាទីរំលងអាធ្រាត្រ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចវត្តសារ៉ាវ័ន្ធ ផ្លូវ១៧៨ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីដុតទៀនវស្សាឆេះរាលដាល បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះបន្ទប់ទំហំ ២ម៉ែត្រ×២ម៉ែត្រ និងសម្ភារៈមួយចំនួន នឹងពុំបណ្តាលឱ្យឆេះរាលដាលដល់កុតក្បែរខាងឡើយ។ នៅម៉ោង០២:១៥នាទីរំលងអាធ្រាត្រ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើនឹង ១៦ម៉ែត្រគូប៕




អត្ថបទ៖ និស្ស័យ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ