អន្តរជាតិ

ឥទ្ធិពលព្យុះ Yagi បានបណ្តាលឱ្យពលរដ្ឋមីយ៉ាន់ ២២៦នាក់បាត់បង់ជីវិត និង ៧៧នាក់កំពុងបាត់ខ្លួន

BY
Pheakdey
September 17, 2024

មីយ៉ាន់ម៉ា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើតឡើងដល់ចំនួន ២២៦នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា។ គួរបញ្ជាក់ជូនថា ទឹកជំនន់ ដែលកំពុងបង្កការគំរាមគំហែងនៅក្នុង​ប្រទេសមីយ៉ាន់ម៉ានៅពេលនេះ គឺជំនន់ទឹកភ្លៀងដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោមឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានសម្លាប់ពលរដ្ឋមីយ៉ាន់ម៉ាអស់ជាង ២០០នាក់ហើយ ឥទ្ធិពលរបស់ព្យុះទីហ្វុង Yagi ក៏បានបណ្តាលឱ្យពលរដ្ឋមីយ៉ាន់ចំនួន ៧៧នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអង្គការសហប្រជាជាតិបានធ្វើការប៉ាន់ប្រមាណថា គ្រោះធម្មជាតិមួយនេះ នឹងបណ្តាលឱ្យពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជា ៦៣០,០០០នាក់ត្រូវរងផលប៉ះពាល់ និងត្រូវការជំនួយជាបន្ទាន់ផងដែរ។ សូមបញ្ជាក់ជូនថា មុនទៅដល់ប្រទេសមីយ៉ាន់ម៉ា ព្យុះទីហ្វុង Yagi ក៏បានបក់ឆ្លងកាត់ប្រទេសឡាវ​ ថៃ និងវៀតណាមផងដែរ​ ហើយគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះមួយនេះបានបណ្តាលឱ្យមានមនុស្សត្រូវបាត់បាត់ជីវិតអស់ជាង ៥០០នាក់ហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: