ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសហប្រជាជាតិ៖ ព្យុះទីហ្វុង Yagi បានបង្កផលប៉ះពាល់ដល់កុមារប្រហែល ៦លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

    BY Pheakdey September 18, 2024
    អង្គការសហប្រជាជាតិ៖ ព្យុះទីហ្វុង Yagi បានបង្កផលប៉ះពាល់ដល់កុមារប្រហែល ៦លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

    ព្យុះទីហ្វុង Yagi បានបង្កផលប៉ះពាល់ដល់កុមារប្រមាណជា ៦លាននាក់ទូទាំងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ (UN) ដែលបានចេញផ្សាយនៅក្នុងថ្ងៃពុធ ទី១៨ ខែកញ្ញា។ គួររម្លឹកជូនថា នៅក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ព្យុះទីហ្វុង Yagi បានធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ៤នៅក្នុងតំបន់អាស៊ីគ្នេយ៍រួមមានប្រទេសវៀតណាម ថៃ ឡាវ និងប្រទេសមីយ៉ាន់ម៉ា។

    នៅក្នុងរបាយការណ៍របស់ UN ដដែលនេះបានបញ្ជាក់ថា ផលប៉ះពាល់របស់ព្យុះទីហ្វុង Yagi ទៅកាន់ក្មេងៗទាំង​ ៦លាននាក់នោះរួមមាន ការខកខានមិនបានទៅសាលារៀន គ្មានទឹកស្អាតប្រើប្រាស់ គ្មានអាហារគ្រប់គ្រាន់ គ្មានកន្លែងស្នាក់នៅត្រឹមត្រូវ និងពុំ​ទទួលបានការថែទាំសុខភាពជាដើម។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះទីហ្វុង Yagi នៅមិនទាន់រសាត់បាត់ពីប្រទេសថៃនិងមីយ៉ាន់ម៉ានៅឡើយទេ ហើយព្យុះមួយនេះបានបង្កឱ្យមានអ្នកស្លាប់បាត់បង់ជីវិតសរុបចំនួន ៥៣៧នាក់ហើយ បើគិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: