អន្តរជាតិ

អាមេរិកប្តឹងទាមទារសំណង ១០០លានដុល្លារ ពីក្រុមហ៊ុនគ្រប់គ្រងនាវា ដែលបានបើកបុកស្ពាន Francis Scott Key Bridge

BY
Pheakdey
September 19, 2024

អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិកបានដាក់ពាក្យប្តឹងទាមទារប្រាក់សំណងចំនួន ១០០លានដុល្លារពីក្រុមហ៊ុនគ្រប់គ្រងនាវាដឹកទំនិញ ដែលបានបើកមកបុកបំផ្លាញស្ពាន Francis Scott Key Bridge នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា។ គួរកត់សម្គាល់ថា នាវាមួយគ្រឿងនេះគឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនសិង្ហបុរី Grace Ocean Private ខណៈក្នុងពេលកើតហេតុនោះជានាវាកំពុងស្ថិតនៅក្រោមប្រតិបត្តិការណ៍របស់ក្រុមហ៊ុនដឹកជញ្ជូន Synergy Marine Private។

សូមរម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រខាងលើនេះបានកើតឡើងនៅក្នុងថ្ងៃទី២៦ ខែមីនា កន្លងទៅ ហើយហេតុការណ៍អកុសកនេះក៏បានបណ្តាលឱ្យមានកម្មករ ដែលកំពុងធ្វើការជួសជុលនៅជើងស្ពានចំនួន ៦នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ស្ពាន Francis Scott  Key Bridge​ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៧៧ មានប្រវែងសរុប ២,៦៣២ម៉ែត្រ ហើយស្ពាននេះគឺជាផ្លូវដ៏សំខាន់មួយសម្រាប់ធ្វើដំណើរឆ្លងកាត់ទន្លេ Patapsco មានទីតាំងស្ថិតនៅក្នុងទីក្រុង​ Baltimore រដ្ឋ Maryland នៃសហរដ្ឋអាមេរិក ហើយជាទូទៅគេតែងហៅស្ពាននេះថា “ស្ពាន Baltimore”៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: