ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រឡេកមួយភ្លែតស្មាតតែ iPhone X! Vivo V9 សោះ និយាយពីថាដូច… (មានវីដេអូ)

    BY Khmernote Media March 14, 2018
    ក្រឡេកមួយភ្លែតស្មាតតែ iPhone X! Vivo V9 សោះ និយាយពីថាដូច… (មានវីដេអូ)

    សម្រាប់ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Vivo ម៉ូដែល V9 ពិតជាទទួលបានការបែកធ្លាយច្រើនដែរ តាំងពីខែមុន ពោលគឺចាប់តាំងពីក្រុមហ៊ុននេះ បានបង្ហាញរចនាបទក្បាលឆករបស់ខ្លួនលើផ្ទាំងប៉ាណូក្នុងប្រទេសឥណ្ឌូណេស៊ី មកម្លេះ។ ដោយឡែក ស្មាតហ្វូននេះនឹងត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនាថ្ងៃទី27 ខែមិនា ខាងមុខនេះ តែត្រូវបានបង្ហាញក្នុងប្រទេសថៃមុន ក្នុងថ្ងៃទី22 ខែមិនា។

    មុនពេលព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញមកដល់ យើងទទួលបានការបែកធ្លាយជាច្រើនទាំងរូបរាងរបស់ស្មាតហ្វូន និងប្រអប់ផងដែរ។ លើសពីនេះទៅទៀត សម្រាប់លក្ខណៈពិសេសរបស់ស្មាតហ្វូននេះ យើងក៏ទទួលបានខ្លះៗហើយដែរ។

    Vivo V9 នឹងត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព 1,080×2,160 Pixels ប្រភេទ AMOLED និងក្រាលដោយកញ្ចក់ការពារប្រភេទ Gorilla Glass 5។ សម្រាប់បន្ទះឈីបវិញ គឺប្រភេទ Snapdragon 660 មានទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB។ ចំពោះថាមពលថ្មគឺមានទំហំ 3,250mAh។

    អ្វីដែលអស្ចារ្យបំផុតសម្រាប់ស្មាតហ្វូននេះ គឺកាមេរ៉ាមុខដែលមានទំហំរហូតដល់ទៅ 24MP និងកាមេរ៉ាក្រោយភ្លោះទំហំ 12MP + 8MP។ V9 ដំណើរការដោយប្រព័ន្ធ Android 8.0 Oreo ពីក្នុងប្រអប់តែម្ដង ក្រោមប្រព័ន្ធដំណើរការ Funtouch OS 4.0 របស់ខ្លួនផ្ទាល់។ សម្រាប់សមាមាត្រនៃស្មាតហ្វូននេះគឺ 155.9 x 75.2 x 7.2មម និងមានទម្ងន់ 159ក្រាម។

    Fu

    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay