អន្តរជាតិ

អាមេរិកគ្រោងហាមឃាត់ Software និង Hardware របស់ចិនដែលត្រូវភ្ជាប់ជាមួយរថយន្តបើកក្នុងសហរដ្ឋអាមេរិកទាំងអស់ ដើម្បីការពារការលួចយកទិន្នន័យអំពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ

BY
Pheakdey
September 22, 2024

អាមេរិក៖ អាមេរិកគ្រោងនឹងស្នើឱ្យមានការហាមឃាត់លើ Software និង Hardware របស់ចិន ដែលត្រូវភ្ជាប់ជាមួយនឹងរថយន្តបើកបរលើផ្លូវក្នុងសហរដ្ឋអាមេរិកទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី២២ ខែកញ្ញា។ គម្រោងហាមឃាត់នេះត្រូវបានផ្តួចផ្តើមស្នើឡើងដោយក្រសួងពាណិជ្ជកម្មអាមេរិក ខណៈសំណើផ្លូវការនឹងត្រូវបញ្ជូនទៅដល់សភាអាមេរិកនៅក្នុងថ្ងៃចន្ទ​ ទី២៣ ខែកញ្ញា។

បើតាមលោក Gina Raimondo ដែលជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា គោលបំណងនៃការហាមឃាត់ Software និង Hardware របស់ចិនដែលត្រូចបំពាក់ជាមួយរថយន្តនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាសន្តិសុខជាតិ ពោលគឺការពារការលួចប្រមូលយកទិន្នន័យអំពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអាមេរិក និងទិន្នន័យសំខាន់ៗជាច្រើនទៀតរបស់ពលរដ្ឋអាមេរិក​ពីសំណាក់ក្រុមចារកម្មរបស់រដ្ឋាភិបាលចិន។ បើតាមលោក Gina Raimondo បានអះអាងថា រាល់កម្មវិធីក្នុងទូរស័ព្ទនិងឧបករណ៍អេឡិចត្រូនិចរបស់ចិន និងសូម្បីតែកាមេរ៉ាសុវត្ថិភាពរបស់ចិនផងដែរ សុទ្ធតែអាចលួចប្រមូលយកទិន្នន័យសំខាន់ៗឱ្យចារកម្មចិនបានទាំងអស់៕

 អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: