តួលេខអ្នកបាត់បង់ជីវិតដោយទឹកជំនន់និងបាក់ដីនៅជប៉ុនកើនឡើងដល់ ៦នាក់ ខណៈ ២នាក់បន្តបាត់ខ្លួន
- BY
- Pheakdey
- September 23, 2024
ជប៉ុន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងបញ្ហាបាក់ដីនៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ចំនួន ៦នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា។ ចំពោះតួលេខអ្នកកំពុងបាត់ខ្លួនវិញគឺគិតត្រឹមពេលនេះមានចំនួន ២នាក់។

ប្រភពខាងបានបន្តថា អាជ្ញាធរជប៉ុននៅមិនទាន់កំណត់អត្តសញ្ញាណទាំងអ្នកដែលបានស្លាប់និងកំពុងបាត់ខ្លួនទាំង ៨នាក់នោះនៅឡើយទេ។ សូមបញ្ជាក់ជូនថា ទឹកជំនន់និងបញ្ហាបាក់ដីកំពុងវាយប្រហារយ៉ាងខ្លាំងនៅក្នុងទីក្រុង Wajima ទីក្រុង Suzu និងតំបន់ Noto តំបន់ភាគកណ្តាលនៃប្រទេសជប៉ុន ខណៈកាលពីចុងសប្តាហ៍មុន អាជ្ញាធរអាជ្ញាធរជប៉ុនបានណែនាំឱ្យពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ងាយរងគ្រោះខាងលើប្រមាណជា ៤៤,៧០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាព៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






