អន្តរជាតិ

អាមេរិក គ្រោងបន្ថែមជំនួយយោធាតម្លៃជាង ៨ពាន់លានដុល្លារ ទៅកាន់អ៊ុយក្រែន

BY
Pheakdey
September 26, 2024

អាមេរិក៖ សហរដ្ឋអាមេរិកគ្រោងប្រកាសផ្តល់ជំនួយផ្នែកយោធាដែលមានទំហំជាទឹកប្រាក់ជាង ៨ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៦ ខែកញ្ញា។ ការប្រកាសអំពីគម្រោងផ្តល់ជំនួយថ្មីនេះនឹងត្រូវធ្វើឡើងនៅក្នុងពេល ដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អញ្ជើញធ្វើដំណើរទស្សនកិច្ចនៅក្នុងទីក្រុងវ៉ាស៊ីនតោននៅចុងខែនេះ។

ប្រភពខាងលើបានបន្តថា នៅក្នុងកញ្ចប់ជំនួយផ្នែកយោធាថ្មីនេះមិនមានអ្វីខុសប្លែកពីកញ្ចប់ជំនួយយោធាចាស់នោះទេ ពោលគឺវាមានបញ្ជូលទាំងគ្រាប់កាំភ្លើងនិងកាំភ្លើងជាច្រើនប្រភេទ និងសម្ភារៈយោធាសំខាន់ៗមួយចំនួនទៀត ស្របតាមតម្រូវការជាក់ស្តែងនៅក្នុងសមរភូមិ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលអមេរិកបានផ្តល់ជំនួយយោធាទៅកាន់ប្រទេសអ៊ុយក្រែនដែលមានតម្លៃសរុបរហូតដល់ ១៧៥ពាន់លានដុល្លារហើយ ខណៈអាមេរិកធ្លាប់បានសន្យាថា នឹងបន្តជួយគាំទ្រអ៊ុយក្រែនរហូតដល់ភ្លើងសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: