ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    អេមហួស! នេះគឺជាជើងទម្រស្មាតហ្វូន ដែលអាចគាស់គម្របស្រាបៀរ និងថ្ពក់សោរបាន

    BY Khmernote Media March 14, 2018
    អេមហួស! នេះគឺជាជើងទម្រស្មាតហ្វូន ដែលអាចគាស់គម្របស្រាបៀរ និងថ្ពក់សោរបាន

    Kenu គឺជាក្រុមហ៊ុនធំមួយមានអាយុកាលជាង 7ឆ្នាំមកហើយ ដែលគេស្គាល់ថាជំនាញផ្នែកផលិតគ្រឿងបរិក្ខាស្មាតហ្វូនដូចជាឆ្នាំងសាក កាស និងអ្វីៗជាច្រើនទៀតផងដែរ។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅ យើងសង្កេតឃើញក្រុមហ៊ុននេះចាប់ផ្ដើមផលិតជើងទម្រស្មាតហ្វូនវិញម្ដង ដែលមិនដូចផលិតផលក្រុមហ៊ុនដទៃទៀតឡើយ។

    ជើងទម្រនេះត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា The Stance។ វាមានរូបរាងតូច ស្រាលនឹងអាចភ្ជាប់ទៅនឹងរន្ធសាកថ្មរបស់ស្មាតហ្វូនបានដើម្បីដើរតួជាជើងកាមេរ៉ា កំណល់ និងជើងទម្រផងដែរ។ ការផ្តល់ជូនរបស់ក្រុមហ៊ុន Kenu គឺល្អប្រសើរជាងអ្វីដែលអ្នកធ្លាប់បានឃើញពីមុនមក ព្រោះផលិតផលរបស់ក្រុមហ៊ុនផ្សេងអាចនឹងមានមានលក្ខណៈតូច តែមានលក្ខណៈពិសេសមិនច្រើនឡើយ។

    ថ្វីបើ The Stance មានរូបរាងតូចមែនពិត តែវាពិតជារឹងមាំ និងអាចទ្រទ្រង់ទៅនឹងទម្ងន់ស្មាតហ្វូនបានយ៉ាងគ្មានបញ្ហា។ លើសពីនេះទៅទៀត ផលិតផលនេះត្រូវបានផលិតឡើងពីស័ង្កសីងាប់ និងល្បាយកៅស៊ូប្លាស្ទិកពីរ ប៉ុន្តែមានទម្ងន់ត្រឹមតែ 45 ក្រាមប៉ុណ្ណោះ។

    គួរបញ្ជាក់ផងដែរថា The Stance ក៏អាចប្រើប្រាស់ដើម្បីបើកគម្របស្រាបៀរបានទៀតផង។ មិនតែប៉ុណ្ណោះ វាក៏មានក្រវឹលដែលភ្ជាប់មកជាមួយស្រាប់ ដែលអាចឲ្យអ្នករក្សាសោរទុកជាបនឹងវាបាន។ លោកអ្នកអាចរកទិញផលិតផលនេះបានតាមរយៈ Link មួយនេះ ជាមួយនឹងតម្លៃ $20។

    Fu

    ប្រភព៖ technobuffalo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay