ឥទ្ធិពលព្យុះត្រូពិច Helene បានបណ្តាលឱ្យពលរដ្ឋអាមេរិក ៣៣នាក់បាត់បង់ជីវិត
- BY
- Pheakdey
- September 29, 2024
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ៣៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះត្រូពិច Helene នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងទីក្រុង Atlanta រដ្ឋ Georgia ដែលស្ថិតតំបន់ប៉ែកខាងត្បូងនៃសហរដ្ឋអាមេរិក។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងនោះគឺបានស្លាប់ដោយសារហេតុផ្សេងៗគ្នានិងនៅតាមទីកន្លែងផ្សេងគ្នា ខណៈភាគខាគច្រើននៃពួកគេបានស្លាប់ដោយសារបញ្ហាបាក់ដី និងដើមឈើបាក់សង្កត់ពីលើ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សអស់ជាច្រើននាក់ហើយ ឥទ្ធិពលរបស់ព្យុះក៏បានបង្ខំឱ្យពលរដ្ឋអាមេរិកជាច្រើននាក់ផ្សេងទៀតត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិនផងដែរ ដើម្បីរក្សាសុវត្ថិភាពពីបញ្ហាជំនន់ទឹកភ្លៀង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






