ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ១៣នាក់បានបាត់បង់ជីវិតនិង ១២នាក់រងរបួស ក្នុងហេតុការណ៍បាក់ដីក្នុងតំបន់អណ្តូងរ៉ែមួយកន្លែងនៅឥណ្ឌូនេស៊ី

    BY Pheakdey September 30, 2024
    មនុស្ស ១៣នាក់បានបាត់បង់ជីវិតនិង ១២នាក់រងរបួស ក្នុងហេតុការណ៍បាក់ដីក្នុងតំបន់អណ្តូងរ៉ែមួយកន្លែងនៅឥណ្ឌូនេស៊ី

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់ពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែមួយកន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣០ ខែកញ្ញា។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ១២នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

    ប្រភពខាងបានបន្តថា អណ្តូងរ៉ែដែលជាកន្លែងកើតហេតុខាងលើនេះមានទីតាំងស្ថិតនៅក្នុងខេត្តស៊ូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ហើយហេតុការណ៍បាក់ដីបានកើតឡើងក្រោយតំបន់ខាងលើនេះបានទទួលរងសម្ពាធទឹកភ្លៀងក្នុងបរិមាណយ៉ាងច្រើនក្នុងរយៈពេលប្រមាណជា ១សប្តាហ៍ចុងក្រោយនេះ។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា អណ្តូងរ៉ែខាងមួយកន្លែងនេះគឺជាអណ្តូងរ៉ែដែលធ្វើប្រតិបត្តិការណ៍ដោយគ្មានការអនុញ្ញាតពីសំណាក់អាជ្ញាធរនោះទេ ពោលគឺវាស្ថិតនៅក្រោមប្រតិបត្តិការរបស់ក្រុមមនុស្សមួយក្តាប់តូច ដែលនាំគ្នាលួចលាក់ធ្វើដោយមិនបានគោរពទៅតាមបទដ្ឋានសុវត្ថិភាពត្រឹមត្រូវនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: