ឆេះរោងចក្រមួយកន្លែងនៅវៀតណាម បំផ្លាញម៉ូតូនិងកង់អគ្គិសនីអស់ ៣,០០០គ្រឿង
- BY
- Pheakdey
- October 5, 2024
វៀតណាម៖ រោងចក្រមួយកន្លែងនៅក្នុងប្រទេសវៀតណាមត្រូវបានភ្លើងឆេះនិងបានបំផ្លាញកង់អគ្គិសនីនិងម៉ូតូអស់ប្រមាណជា ៣,០០០គ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ ទី៤ ខែកញ្ញា។ រោងចក្រមួយកន្លែងនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន DK Vietnam-Japan Electric Vehicle ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Lang Son ប៉ែកខាងជើងប្រទេសវៀតណាម។

ប្រភពខាងលើនេះបានបន្តថា អគ្គីភ័យបានចាប់ផ្តើមកើតឡើងនៅម៉ោង ៧ ព្រឹក ដោយគេមិនបានដឹងអំពីមូលហេតុនោះពិតប្រាកដនោះទេ។ នៅក្នុងអំឡុងពេលដែលភ្លើងកំពុងតែលេបត្របាក់រោងចក្រនោះ គេក៏បានឮសំឡេងផ្ទុះជាច្រើនដងផងដែរ ប៉ុន្តែងរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានអ្នកណាម្នាក់បានរងរបួសនោះទេ។ បើតាមលោក Hoang Van Khoi ជាប្រធានក្រុមហ៊ុននិងជាម្ចាស់រោងចក្រខាងលើបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់បានធ្វើឱ្យលោកត្រូវខាតបង់អស់ប្រាក់ជាច្រើន ហើយរហូតមកទល់នឹងពេលនេះអាជ្ញាធរវៀតណាមនៅមិនទាន់អាចស្វែងរកអ្នកទទួលខុសត្រូវបាននៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






