អន្តរជាតិ

អ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅនេប៉ាល់កើនឡើងដល់ ២៣៦នាក់

BY
Pheakdey
October 5, 2024

នេប៉ាល់៖ ប្រទេសនេប៉ាល់បានទទួលរងការគំរាមគំហែងយ៉ាងខ្លាំងពីបញ្ហាទឹកជំនន់នៅក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះ  ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ​នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែតុលាបានបញ្ជាក់ថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់មានចំនួន ២៣៦នាក់។

ប្រភពខាងលើបានបន្តថា នេប៉ាល់អាចប្រឈមនឹងបញ្ហាទឹកជំនន់កាន់តែធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ដ្បិតយោងតាមការព្យាករណ៍អាកាសធាតុបានបង្ហាញថា នេប៉ាល់នឹងត្រូវបន្តប្រឈមបញ្ហាអាកាសធាតុអាក្រក់ ដែលធ្វើឱ្យដុំទឹកកកធំៗជាច្រើនត្រូវរលាយនិងបង្កើតឱ្យសម្ពាធទឹកនៅតាមទ​ន្លេនិងបឹងជាច្រើនកាន់តែឡើងខ្ពស់បន្ថែមទៀតផងដែរ។ នៅចំពោះមុខគ្រោះធម្មជាតិនេះ អាជ្ញាធរនេប៉ាល់បានសម្រេចបិទសាសារៀន ផ្អាកសកម្មភាពអាជីវកម្មមួយចំនួនជាបណ្តោះអាសន្ន ខណៈផ្លូវសំខាន់ជាច្រើនកន្លែងត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: