អន្តរជាតិ

ឥណ្ឌូនេស៊ី នឹងបើកដំណើរការផ្ទះបាយផ្តល់អាហារមិនគិតថ្លៃ ចំនួន ៥,០០០កន្លែងនៅដើមឆ្នាំក្រោយ

BY
Pheakdey
October 8, 2024

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីនឹងបើកដំណើរការផ្ទះបាយផ្តល់អាហារមិនគិតថ្លៃរាប់ពាន់កន្លែងនៅឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨​ ខែតុលា។ កម្មវិធីផ្តល់អាហារដោយមិនគិតថ្លៃនេះគឺជាគោលនយោបាយរបស់លោកប្រធានាធិបតីទើបជាប់ឆ្នោត Prabowo Subianto ដែលតាមគម្រោងគឺលោកនឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ីជាផ្លូវការនៅក្នុងថ្ងៃទី២០​ ខែតុលាខាងមុខនេះ។តាមផែនការគឺកម្មវិធីផ្តល់អាហារមិនគិតថ្លៃនេះនឹងត្រូវអនុវត្តជាច្រើនដំណាក់កាល ដោយនៅដើមឆ្នាំ២០២៥ ផ្ទះបាយផ្តល់អាហារមិនគិតថ្លៃនឹងត្រូវបើកដំណើរចំនួន ៥,០០០កន្លែង និងបន្តបង្កើនឡើងដល់ ៣០,០០០កន្លែងនៅក្នុងឆ្នាំ២០២៧។ ប្រភពខាងលើបានបន្តថា កម្មវិធីពិសេសនេះនឹងរួមចំណែកផ្តល់អាហារដោយមិនគិតថ្លៃដល់ពលរដ្ឋគោលដៅប្រមាណជា ៨៣លាននាក់ក្នុងមួយឆ្នាំ ដោយនៅក្នុងនោះមានទាំងស្រ្តីមានផ្ទៃពោះនិងកូនសិស្សសាលាផងដែរ ខណៈគម្រោងនេះនឹងត្រូវចំណាយប្រាក់អស់ចំនួន ២៨ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: