ព្យុះ Milton បានបណ្តាលឱ្យពលរដ្ឋអាមេរិក ១០នាក់បាត់បង់ជីវិត និងជាច្រើនលាននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់
- BY
- Pheakdey
- October 11, 2024
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះ Milton នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់ព្យុះក៏បានបណ្តាលឱ្យមានពលរដ្ឋអាមេរិកជាច្រើនលាននាក់ផ្សេងទៀតកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។

យ៉ាងណាក្តីអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ព្យុះ Milton មិនបានធ្វើឱ្យសម្ពាធទឹកសមុទ្រឡើងខ្ពស់នោះទេ ដូននេះគឺវាមិនបានបង្កឱ្យមានមានរលកយក្សឬគ្រោះថ្នាក់ផ្សេងៗនៅចេញពីសមុទ្រនោះទេ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះបានថយចុះបន្តិចហើយ តែអាជ្ញាធរអាចនឹងត្រូវការពេលវេលាយូរទើបអាចដោះបញ្ហាផ្សេងៗដែលបានបង្កឡើងដោយព្យុះមួយនេះបាន ដូចជាការតបណ្តាញភ្លើងអគ្គិសនីឡើងវិញ ជួលជុលផ្លូវ ជួសជុលផ្ទះឬអគារ ដែលបានរងនូវការខូចខាតជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






