ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះ Milton នៅអាមេរិក បន្តកើនឡើងដល់ ១៦នាក់

    BY Pheakdey October 12, 2024
    តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះ Milton នៅអាមេរិក បន្តកើនឡើងដល់ ១៦នាក់

    អាមេរិក៖ តួលេខអ្នកបាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះ Milton ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើនឡើងដល់ ១៦នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១២ ខែតុលា។ យ៉ាងណាក្តី ព្យុះ Milton មិនបានធ្វើឱ្យសម្ពាធទឹកសមុទ្រឡើងខ្ពស់នោះទេ ដូចនេះវាមិនបានបង្កឱ្យមានរលកយក្សឬគ្រោះថ្នាក់ផ្សេងៗចេញពីសមុទ្របន្ថែមទៀតនោះទេ។

    បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះឥទ្ធិរបស់ព្យុះបានថយចុះច្រើនហើយ ខណៈអាជ្ញាធរក៏បានជួលជុលបណ្តាញភ្លើងជូនពលរដ្ឋជិត ២លាននាក់ ដែលបានរស់ដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់អស់ពេល ២ថ្ងៃកន្លងទៅនេះរួចវិញហើយដែរ។ បើទោះជាយ៉ាងនេះក្តី ទាំងអាជ្ញាធរអាមេរិកនិងពលរដ្ឋជាច្រើននឹងត្រូវចំណាយពេលជាច្រើនថ្ងៃបន្ថែមទៀតសម្រាប់ដោះស្រាយបញ្ហាមួយចំនួនដូចជា រៀបចំផ្ទះសម្បែងឡើងវិញ ជួលជុលផ្ទះ អគារ និងផ្លូវមួយចំនួនឡើងវិញផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: