បច្ចេកវិទ្យា

តោះមកមើលគេរុះរើថា តើអេក្រង់បត់ និងត្រចៀក Samsung Galaxy Fold គេផ្គុំយ៉ាងណា?

BY
autoadmin
April 20, 2019

យើងទាំងអស់គ្នាច្បាស់ជាដឹងហើយថា Samsung Galaxy Fold គឺជាឧបករណ៍មួយដែលប្រណីត និងមានតម្លៃថ្លៃ ហើយពួកយើងច្បាស់ជាចង់ដឹងហើយថា តើនៅពីក្រោយភាពស្មុគស្មាញរបស់វា គេធ្វើវាបានយ៉ាងដូចម្តេច? យ៉ាងណាមិញខណៈដែល Galaxy Fold កំពុងមានការរាយការណ៍ថាមានបញ្ហាផ្នែកអេក្រង់ អ្នកលេងបណ្តាញសង្គមចិនម្នាក់បានរុះរើគ្រឿងខាងក្នុងរបស់ស្មាតហ្វូនមួយនេះ ហើយថែមទាំងបានបង្ហោះរូបភាពទាំងនោះទៅលើបណ្តាញ Weibo ផងដែរ។

អ្នកលេងបណ្តាញ Weibo ម្នាក់នោះគាត់បានឱ្យដឹងថា ការដំឡើងរបស់ Galaxy Fold គឺពិតជាមានភាពស្មុគស្មាគណាស់ ហើយអេក្រង់បត់របស់វាគឺទន់ល្អ និងងាយស្រួលក្នុងការដោះចេញ ប៉ុន្តែអ្វីដែលជាបញ្ហាគឺអេក្រង់តូចមួយទៀតបានបែក នៅពេលដែលគាត់រុះរើគ្រឿងក្នុងរបស់វា។ ប្រភពមួយក៏បានឱ្យដឹងដែរថា Samsung បានព្យាយាមរចនាត្រចៀកអេក្រង់បត់បានរបស់ Galaxy Fold ម្តងហើយម្តងទៀតក្នុងកំឡុងពេលដំណើរការអភិវឌ្ឍន៍ទម្រាំអាចចេញជាផ្លែផ្កា។ ហើយចំពោះថ្មរបស់វាគឺមាន ២គ្រាប់ ប៉ុន្តែមិនច្បាស់ថាប្រភេទអ្វីនោះទេ! វាអាចជាប្រភេទ TBD mAh ឬ TBD Wh ។ យ៉ាងណាមិញក៏មិនទាន់មានប្រភពណាមួយអាចដឹងពីតម្លៃគ្រឿងបន្លាស់របស់ស្មាតហ្វូនតម្លៃ ១,៩៨០ដុល្លារអាមេរិក នៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ gsmarena

Share This Post: