ខ្មែរណូត

ស្វែងរក

  • PR

    នឹកម៉ែណាស់ពេលមើលវីដេអូនេះរួច !

    BY Khmernote Media April 20, 2019
    នឹកម៉ែណាស់ពេលមើលវីដេអូនេះរួច !

    ម៉ែជាព្រះរស់ និងជាអ្នកបង្កើតយើង ហើយលោក ជាអ្នកមានគុណដ៏មហាធំធេង មិនអាចកាត់ថ្លៃបាន ទោះសមុទ្រជាទឹកខ្មៅ និងផ្ទៃមេឃជាផ្ទាំងក្រដាស ក៏មិនអាចសរសេររ៉ាយរ៉ាប់ ពីមហាព្រះគុណរបស់លោកបានដែរ។ វីដេអូខ្លី ដែលបង្ហាញពីការតស៊ូរបស់ក្មេងស្រីម្នាក់ ដើម្បីតបស្នងសងគុណដល់ម្តាយ បានឆ្លុះបញ្ជាំងពីតថភាពនៅក្នុងសង្គម ជាពិសេស ការចាកឆ្ងាយពីផ្ទះដើម្បីស្វែងរកនូវជីវិតឲ្យបានប្រសើរជាងមុន និងការបង្ខំចិត្តចាកឆ្ងាយពីស្រុកកំណើត និងមនុស្សជាទីស្រលាញ់។ ស្ទើទប់ទឹកភ្នែកមិនបានពេលមើលវីដេអូខ្លីនេះ ជាពិសេសវាបានអប់រំឲ្យកូនៗចេះតបស្នងសងគុណដល់អ្នកមានគុណ និងខិតខំតស៊ូរៀនសូត្រ។

    ពាក្យម៉ែមួយម៉ាត់ធ្វើឲ្យកូនស្រីភ្លឺភ្នែក ហើយក្នុងវីដេអូខ្លីក្រោមចំណងជើង “ឆ្ងាយផ្ទះ” បានរៀបរាប់ពីជីវិតម្តាយ និងកូនស្រីដែលរស់នៅក្នុងជីវភាពលំបាកលំបិន។ ដោយឃើញម្តាយពិបាកពេក កូនស្រីចង់ឈប់រៀន ហើយទៅធ្វើការរោងចក្រ បន្ទាប់ពីកូនស្រីសួរសុំម្តាយ ម្តាយបានឆ្លើយតបវិញថា “ម៉ែមិនចង់ឲ្យកូនឯងធ្វើជាចង្កៀងទេ តែចង់ឲ្យកូនធ្វើជាព្រះចន្ទ ដែលអាចបំភ្លឺលោកបាន”។ ពាក្យសំដីនេះបានដាស់តឿនឲ្យកូនៗគ្រប់រូបខិតខំរៀនសូត្រដើម្បីទទួលបាននូវអនាគតភ្លឺស្វាង ជាជាងបោះបង់ការសិក្សាព្រោះថា វិជ្ជាជាទ្រព្យតែមួយគត់ដែលអាចជួយជីវិតរបស់យើងឲ្យបានល្អប្រសើរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay