ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អេហ្ស៊ីបក្លាយជាប្រទេសដែលគ្មានជំងឺគ្រុនចាញ់ ក្រោយខំប្រឹងប្រែងទប់ស្កាត់អស់រយៈពេល ១០០ឆ្នាំ

    BY Pheakdey October 21, 2024
    អេហ្ស៊ីបក្លាយជាប្រទេសដែលគ្មានជំងឺគ្រុនចាញ់ ក្រោយខំប្រឹងប្រែងទប់ស្កាត់អស់រយៈពេល ១០០ឆ្នាំ

    អេហ្ស៊ីប៖ អេហ្ស៊ីបបានក្លាយជាប្រទេសដែលគ្មានករណីអ្នកកើតជំងឺគ្រុនចាញ់ទាល់តែសោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃចន្ទ ទី២១ ខែតុលា។ ការទទួលបាននាមជាប្រទេសដែលគ្មានជំងឺគ្រុនចាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គការសុខភាពពិភពលោកផងដែរ។

    ប្រភពខាងលើបានបន្តថា ដើម្បីទទួលបាននាមជាប្រទេសដែលគ្មានជំងឺគ្រុនចាញ់នេះប្រទេសអេហ្ស៊ីបបានដាក់ចេញផែនការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំតាំងពី ១០០ឆ្នាំមុនម្លេះ ពោលគឺសមិទ្ធផលនៅពេលនេះជាការខិតខំប្រឹងប្រែងរបស់អេហ្ស៊ីបក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា គ្រុនចាញ់ គឺជាជំងឺដ៏គ្រោះថ្នាក់មួយ ហើយជាមធ្យមជំងឺដែលចម្លងតាមរយៈសត្វមូសដែកគោលខាំមួយនេះ បានសម្លាប់មនុស្សប្រមាណជា ៦០០,០០០នាក់នៅក្នុងតំបន់អាហ្វ្រិកជារៀងរាល់ឆ្នាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: