អន្តរជាតិ

ពលរដ្ឋហ្វីលីពីន ២៦នាក់បានបាត់បង់ជីវិតនិង ១៥ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះត្រូពិច Trami

BY
Pheakdey
October 24, 2024

ហ្វីលីពីន៖ យ៉ាងហោចណាស់មានពលរដ្ឋហ្វីលីពីនចំនួន ២៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិរបស់ព្យុះត្រូពិច Trami នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា។ ក្រៅពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់ព្យុះត្រូពិច Trami ក៏បានបង្ខំឱ្យពលរដ្ឋប្រមាណជា ១៥០,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ផងដែរ។

គួររម្លឹកជូនថា ព្យុះត្រូពិច Trami ដែលជាព្យុះដ៏មានគ្រោះថ្នាក់មួយ បានធ្វើដំណើរទៅដល់កោះ Luzon ភាគខាងជើងហ្វីលីពីនកាលពីល្ងាចម្សិលមិញនេះក្នុងល្បឿនជាមធ្យមជិត ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះត្រូពិច Trami បានបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កមានទឹកជំនន់ ខណៈតំបន់មួយចំនួនដែលបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងជោគជាំនោះបានកំពុងតែប្រឈមនឹងការកើតមានបញ្ហាបាក់ដីបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: