អន្តរជាតិ

ថៃ នឹងអនុវត្តច្បាប់យកពន្ធពីអ្នកដំណើរអន្តរជាតិជិត ៩ដុល្លារនៅឆ្នាំ ២០២៥

BY
Pheakdey
October 24, 2024

ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចអនុវត្តច្បាប់យកពន្ធពីអ្នកដំណើរអន្តរជាតិហើយ ក្រោយកិច្ចពិភាក្សាលើគម្រោងដ៏ចម្រូងចម្រាសមួយនេះបានអូសបន្លាយអស់រយៈពេលជាច្រើនខែ នេះបើយោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា។ តាមគម្រោងគឺការអនុម័តច្បាប់ជាផ្លូវការនឹងត្រូវធ្វើឡើងនៅដើមឆ្នាំ ២០២៥ ខណៈច្បាប់នឹងចូលជាធរមានក្នុងរយៈពេល ៦ខែបន្ទាប់មកទៀត ពោលគឺនៅពាក់កណ្តាលឆ្នាំ២០២៥។

ប្រភពខាងលើបានបន្តថា ការអនុវត្តច្បាប់យកពន្ធពីអ្នកដំណើរនេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ដោយនៅក្នុងដំណាក់កាលទី១ គឺច្បាប់នឹងត្រូវអនុវត្តចំពោះជនបរទេសទាំងឡាយណា ដែលបានធ្វើដំណើរមកដល់ទឹកដីថៃតាមរយៈជើងហោះហើរតែប៉ុណ្ណោះ ខណៈដំណាក់កាលទី២ គឺច្បាប់នឹងបន្តអនុវត្តចំពោះអ្នកដំណើរអន្តជាតិ ដែលបានទៅដល់ទឹកដីថៃទាំងតាមផ្លូវទឹកនិងផ្លូវគោកផងដែរ។ ចំពោះតម្លៃនៃការបង់ពន្ធវិញគឺមាន ២កម្រិត ដូចខាងក្រោម៖

១-អ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសត្រូវបង់ពន្ធចំនួន ៣០០បាត (៨,៩ ដុល្លារ)

២-អ្នកដំណើរអន្តរជាតិតាមផ្លូវគោកនិងផ្លូវទឹកត្រូវបង់ពន្ធចំនួន ១៥០បាត (៤,៤៥ដុល្លារ)៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: