រថយន្ត SUV ចំនួន 3ម៉ូដែល ពីម៉ាករថយន្តកំពូលៗក្នុងប្រទេសកម្ពុជាដែលមានតម្លៃប្រកួតប្រជែងខ្លាំង (រថយន្ត MG RX5 មានតម្លៃ $36,888 ហើយ Ford Territory និង Toyota Corolla Cross មានតម្លៃដូចគ្នា $47,900)
- BY
- Liny Chan
- October 25, 2024
ដោយសារទីផ្សាររថយន្តប្រភេទ SUV បានបន្តរីកចម្រើនឡើងក្នុងប្រទេសកម្ពុជា បានធ្វើឱ្យចំនួនអ្នកទិញក៏កើនឡើងដែរ ហើយពួកគេភាគច្រើន គឺស្វែងរករថយន្តស៊េរីថ្មីដែលមិនត្រឹមតែផ្តល់នូវរចនាបទរូបរាងស្រស់ស្អាត និងមានសមត្ថភាពបើកបរខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃសមរម្យ និងមានគុណភាពល្អផងដែរ។ បច្ចុប្បន្ននេះមានរថយន្តថ្មីប្រភេទ SUV ជាច្រើន ប៉ុន្តែយើងនឹងលើកយករថយន្តប្រភេទ SUV ចំនួន3ម៉ូឌែលបាននាំចូលដោយក្រុមហ៊ុនម៉ាកយីហោល្បីលំដាប់កំពូលក្នុងប្រទេសកម្ពុជាមានដួចជា MG RX5, Toyota Corolla Cross និង Ford Territory ហើយរថយន្តទាំងនេះ គឺផ្តល់ជូននូវលក្ខណៈពិសេសប្រហាក់ប្រហែលគ្នា ប៉ុន្តែមានតម្លៃផ្សេងគ្នា។ ជាទូទៅ អ្នកទិញរថយន្តថ្មី គឺថ្លឹងថ្លែងលើជម្រើសជាច្រើននៃតម្រូវការរបស់ពួកគេ ចំណែកតម្លៃរថយន្តគឺជាចំណុចពិចារណាដ៏សំខាន់មួយផងដែរ។

1. រថយន្ត MG RX5 មានតម្លៃ $36,888
ជាមួយនឹងតម្លៃដ៏សមរម្យរបស់ MG RX5 បានធ្វើឱ្យរថយន្តនេះលេចធ្លោជាងគេហើយជាពិសេសគឺនៅក្នុងទីផ្សាររថយន្តប្រភេទ SUV។ តម្លៃត្រឹមតែជាង3ម៉ឺនដូល្លា ប៉ុន្តែវាបានផ្តល់នូវលក្ខណៈពិសេសកម្រិតខ្ពស់ និងមានផាសុកភាពដូចរថយន្តតម្លៃថ្លៃផងដែរ ទើបធ្វើឱ្យវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកទិញដែលកំពុងស្វែងរករថយន្តថ្មី ប៉ុន្តែថវិកាមានចំនួនកំណត់ ហើយរថយន្ត MG RX5 ផ្តល់នូវចំណុចសំខាន់ៗដូចខាងក្រោម៖
– ការរចនារូបរាងមានអំណាច ផ្នែកខាងក្នុងធំទូលាយ ទំនើបប្រកបដោយផាសុកភាពខ្ពស់ ស័កសមសម្រាប់លក្ខណៈគ្រួសារ
– សមត្ថភាពបើកបរ៖ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ 1.5L ចំនួន 4ស៊ីឡាំង បន្ថែមដោយតួបូ និងផលិតថាមពល 171 សេះ
– ប្រព័ន្ធសុវត្ថិភាព រួមមាន ពោងសុវត្ថិភាព, កាមេរ៉ា 360 និងសេនស័រ, ប្រព័ន្ធហ្វ្រាំង ABS, ហ្រ្វាំងដៃអេឡិចត្រូនិច, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធកំណត់ល្បឿនថេរ ។ល។
– ប្រសិទ្ធភាពស៊ីប្រេង គឺសំន្សំសំចៃល្អ ដែលធ្វើឱ្យវាក្លាយជាជម្រើសសម្រាប់ការប្រើប្រាស់រយៈពេលវែង។


2. រថយន្ត Toyota Corolla Cross មានតម្លៃ $47,900
Toyota Corolla Cross ដែលជារថយន្ត SUV ដ៏ពេញនិយមមួយម៉ូឌែលនៅក្នុងត្រកូល Toyota Cambodia ហើយវាផ្តល់នូវការរួមបញ្ចូលគ្នានៃសមត្ថភាពបើកបរ និងការរចនាដ៏ទំនើបពីក្រុមហ៊ុន Toyota ។ វាមានតម្លៃរហូតដល់ $47,900 ដែល ភ្ជាប់មកជាមួយភាពទាន់សម័យ និងក្លាយជាជម្រើសការធ្វើដំណើរសម្រាប់គ្រួសារ។
– ផ្នែកខាងក្នុងធំទូលាយ និងផាសុកភាព
– សមត្ថភាពបើកបរ៖ បំពាក់ដោយម៉ាស៊ីនសាំង 1.8L 4ស៊ីឡាំង និងផលិតថាមពលបាន 138 សេះ
– បច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពរួមមាន កាមេរ៉ា 360 និងសេនស័រ, ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធ Pre-Collision, ប្រព័ន្ធផ្តល់ដំណឹងពេលបើកបរខុសគន្លងផ្លូវ, ប្រព័ន្ធផ្តល់ដំនឹងពេលមានរថយន្តចង់វាជែរ Blind Sport Monitor ។ល។.
– ប្រសិទ្ធភាពប្រេងឥន្ធនៈ គឺល្អសម្រាប់ទាំងការបើកបរក្នុងទីក្រុង ឬការធ្វើដំណើរផ្លូវឆ្ងាយ។


3. រថយន្ត Ford Territory មានតម្លៃ $47,900
ជាមួយការរចនាដ៏មានអំណាច និងដំណើរការបើកបររបស់រថយន្ត Ford Territory បានផ្តល់ជូនក្នុងតម្លៃ $47,900 និងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបបំពេញតម្រូវការអ្នកបើកបរជាមួយនឹងចំណុចពិសេសដូចជា៖
– ការរចនាប៉ាណាមុខពណ៌ខ្មៅយ៉ាងមានអំណាច
– សមត្ថភាពបើកបរ៖ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ 1.5L 4 ស៊ីឡាំង Eco Boost និងផលិតថាមពល 163 សេះ
– ប្រព័ន្ធសុវត្ថិភាព មានដូចជាកាមេរ៉ា 360 និងសេនស័រ, ប្រព័ន្ធផ្តល់ដំណឹងពេលបើកបរខុសគន្លងផ្លូវ, ប្រព័ន្ធទប់លំនឹង និងមុខងារផ្សេងៗទៀតដែលផ្តល់នូវជំនួយការដល់អ្នកបើកបរ
– កាប៊ីនផ្នែកខាងក្នុងធំទូលាយ មានអេក្រង់កម្សាន្តធំដ៏ទំនើបទាន់សម័យ


ទោះជាយ៉ាងណាក៏ដោយ បើធៀបនឹងតម្លៃរថយន្ត Toyota Corolla Cross ជាមួយតម្លៃរថយន្ត Ford Territory គឺមានតម្លៃដូចគ្នា និងជាប្រភេទ SUV ដូចគ្នានៅក្នុងទីផ្សារប្រទេសកម្ពុជា. ដោយសារតម្លៃខ្ពស់របស់រថយន្តទាំងពីរនេះអាចរារាំងអ្នកទិញមួយចំនួនដែលស្វែងរកជម្រើសរថយន្តតែថវិកាមានចំនួនកំណត់។ ជាពិសេសនៅពេលដែលមានជម្រើសរថយន្តផ្សេងទៀតដែលមានលក្ខណៈពិសេសប្រហាក់ប្រហែលគ្នា ហើយមានតម្លៃទាបជាង។
ខណៈដែលរថយន្ត MG RX5 មានតម្លៃទាបជាងរថយន្ត Toyota Corolla Cross និង Ford Territory រហូតដល់ជាង $11,000 ប៉ុន្តែ MG មិនបានកាត់បន្ថយគុណភាព ឬមុខងារប្រើប្រាស់ពិសេសៗនោះទេ។ ដោយសារតម្លៃទាបជាង ទើបធ្វើឱ្យវាជាជម្រើសដ៏ល្អសម្រាប់គ្រួសារឬបុគ្គលដែលកំពុងស្វែងរករថយន្តថ្មីប្រភេទ SUV ដែលមានតម្លៃសមរម្យ ហើយមានដំណើរការបើកបរមានថាមពលល្អ ដោយមិនបាច់ចំណាយច្រើនដូចម៉ាកយីហោផ្សេងទៀត។
សរុបមក អ្នកទិញរថយន្តថ្មីប្រភេទ SUV នៅកម្ពុជា គឺតែងតែគិតលើតម្លៃខុសគ្នារវាងរថយន្តទាំង3ខាងលើ។ រថយន្ត Toyota Corolla Cross និង Ford Territory មានតម្លៃដូចគ្នា $47,900 ដោយផ្តោតលើអ្នកទិញដែលមានបំណងត្រូវការរថយន្ត SUV ប្រណិតថ្លៃៗ។ រថយន្តទាំងពីរនេះផ្តល់នូវបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ ទំនើប អមដោយការធានាត្រឹមតែ 3ឆ្នាំប៉ុណ្ណោះ។ ខណៈដែលរថយន្ត MG RX5 ផ្តល់ជូនការធានារហូតដល់ 5 ឆ្នាំ ជាមយយតម្លៃត្រឹមតែ $36,888 និងផ្តល់នូវជម្រើសល្អទាំងប្រសិទ្ធភាពថាមពលបើកបរ និងលក្ខណៈពិសេសជាច្រើនដែលគួរឱ្យចង់បាន៕
- Share This Post:






