ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយកំពស់ចំនួន ០,៣០ម៉ែត្រ នៅថ្ងៃទី២៧ ខែតុលានេះ

    BY Nisaiy KN October 27, 2024
    ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយកំពស់ចំនួន ០,៣០ម៉ែត្រ នៅថ្ងៃទី២៧ ខែតុលានេះ

    (ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានអោយដឹង ការវាស់កំពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការថយចុះចំនួន ០,៣០ម៉ែត្រ។

    ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកខេត្តក្រចេះនៅសល់ ១២,៥៤ម៉ែត្រ។

    ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការថយចុះកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានថយកំពស់ចំនួន ០,១៨ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៧,៩៤ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានថយកំពស់ចំនួន ០,១៤ម៉ែត្រ ធ្វើអោយកំពស់ទឹកនៅសល់ ៦,៥៣ម៉ែត្រ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: