អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយព្យុះត្រូពិច Trami នៅហ្វីលីពីនកើនឡើងដល់ ៩០នាក់ ខណៈ ៤១នាក់កំពុងបាត់ខ្លួន

BY
Pheakdey
October 28, 2024

ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះត្រូពិច Trami នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងរហូតដល់ ៩០នាក់ហើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអាទិត្យ ទី២៨ ខែតុលា។ ទន្ទឹមគ្នានេះតួលេខអ្នកបាត់ខ្លួនក៏មានការកើនឡើងដែរ ពោលគឺកើនឡើងដល់ចំនួន​ ៤១នាក់។

បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា តួលេខអ្នកស្លាប់អាចបន្តកើនឡើង ដ្បិតនៅក្នុងចំណោមអ្នកកំពុងបាត់ខ្លួនទាំងអស់នោះគឺមានអ្នកបាត់ខ្លួនមួយចំនួនហាក់គ្មានតម្រុងក្នុងការតាមស្វែងរកទាល់តែសោះ ពោលគឺពួកគេទំនងជាត្រូវដីបាក់សង្កត់ឬបានហូរតាមទឹកទៅឆ្ងាយ ហើយគេក៏មិនរំពឹងថាពួកគេអាចមានសំណាងនៅមានជីវិតដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះបានថយចុះហើយ ខណៈព្យុះត្រូពិចប្រកបដោយគ្រោះថ្នាក់មួយនេះកំពុងបន្តធ្វើដំណើរទៅកាន់ប្រទេសវៀតណាម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: