ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    មុននឹងសម្រេចចិត្តលក់ iPhone កុំភ្លេចធ្វើរឿងទាំងអស់នេះ មិនចឹងប្រយ័ត្នស៊យធំ!

    BY Khmernote Media March 14, 2018
    មុននឹងសម្រេចចិត្តលក់ iPhone កុំភ្លេចធ្វើរឿងទាំងអស់នេះ មិនចឹងប្រយ័ត្នស៊យធំ!

    ជាការពិតណាស់ នរណាក៏ដូចនរណាដែរ ឲ្យតែលឺ iPhone ស៊េរីថ្មីចេញភ្លាមដឹងតែរមាស់ដៃលក់អាចាស់ចោលហើយដើម្បីដូរស៊េរី។ ប៉ុន្ដែ ស្របពេលជាមួយនឹងការសប្បាយចិត្តនឹងបានរបស់ថ្មី សូមកុំភ្លេចធ្វើរឿងទាំងនេះ មុនយកវាទៅលក់ ព្រោះវាគឺជារឿងចាំបាច់មួយ។

    1/ Backup ទិន្នន័យទុក

    ប្រសិនបើអ្នកសម្រេចចិត្តផ្លាស់ប្ដូរប្រើ iPhone ថ្មីហើយ អ្នកក៏ត្រូវប្រាកដថា អ្វីដែលមាននៅក្នុង iPhone ចាស់នឹងមិនបាត់បង់ឡើយ។ ដូចនេះ ប្រសិនបើអ្នក Backup រាល់ទិន្នន័យទុក នោះពេលយក iPhone ថ្មីមកអ្នកគ្រាន់តែ Restore ទិន្នន័យរបស់អ្នកទាំងឡាយនឹងត្រឡប់មកវិញ។

    ដោយឡែក ទាក់ទងទៅនឹងការ Backup នេះក៏អាស្រ័យទៅលើជំនាន់នៃប្រព័ន្ធដំណើរការ iOS ដែលអ្នកកំពុងប្រើប្រាស់ដែរ ហើយ Backup នេះអាចធ្វើឡើងតាមរយៈកុំព្យូទ័រ រឺ iCloud។ ភាគច្រើននៃអ្នកប្រើប្រាស់ iPhone នាពេលបច្ចុប្បន្នគឺចូលចិត្តប្រើប្រាស់ iCloud ជាង ប៉ុន្ដែយើងសូមធ្វើការបញ្ជាក់ផងដែរថា កម្មវិធីខ្លះអាចនឹងមិនដំណើរការឡើយ។ ដើម្បីចាប់ផ្ដើម Backup សូមធ្វើតាមជំហានខាងក្រោមនេះ៖

    – ភ្ជាប់ iPhone ទៅនឹងកុំព្យូទ័រដែលអ្នកតែងប្រើ

    – បើកកម្មវិធី iTunes រួចចុចលើនិមិត្តសញ្ញា iPhone ដែលស្ថិតនៅផ្នែកខាងឆ្វេង

    – ពេលចូលទៅដល់ iPhone ហើយ ក្រឡេកមើលផ្នែកខាងស្ដាំនៃអេក្រង់ នោះអ្នកនឹងឃើញពាក្យថា Back Up this computer

    – ចុចលើពាក្យ Back Up ជាការស្រេច។

    ចំណាំ៖ ប្រសិនបើអ្នកបានទិញកម្មវិធីអ្វីមួយដើម្បីប្រើប្រាស់លើ iPhone ប៉ុន្ដែមិនទាន់បាន Transfer ចូលក្នុងកុំព្យូទ័រទេ នោះអ្នកត្រូវចុចម៉ៅខាងស្ដាំលើ iPhone រួចយកពាក្យថា “Transfer Purchases”។

    2/ លុបទិន្នន័យ និងការកំណត់ផ្សេងៗចោលឲ្យអស់

    សម្រាប់ចំណុចនេះ អ្នកគួរតែយល់ហើយ ព្រោះ iPhone របស់អ្នកដែលលក់ចេញទៅនេះ មិនដឹងជានរណាជាអ្នកប្រើបន្ទាប់ឡើយ។ ដូចនេះ ដើម្បីការពារឯកជនភាពអ្នកត្រូវលុបរាល់ទិន្នន័យ និងការកំណត់ផ្សេងៗចោលឲ្យអស់។ ដើម្បីអនុវត្តចំណុចនេះ សូមធ្វើតាមជំហានខាងក្រោម៖

    – ចុចលើនិមិត្តសញ្ញា Setting

    – ជ្រើសរើសយកពាក្យ General នៅក្នុងមីនុយ Setting នោះ

    – បន្ទាប់មកជ្រើសយកពាក្យថា Reset

    – ចុងក្រោយ ចុចលើពាក្យថា Erase All Content and Settings ជាការស្រច

    បន្ទាប់ពីអនុវត្ត 2ជំហាននេះហើយ អ្នកអាចលក់ iPhone ចោល និងដូរស៊េរីថ្មីដោយសប្បាយចិត្តខ្វល់ខ្វាយរឿងមានគេលួច រឺបាត់ទិន្នន័យឡើយ។

    Fu

    ប្រភព៖ lifewire

    Share This Post:
    MPO4D jitutoto mpo4d Mpoplay