អន្តរជាតិ

សមាជិកសភាកូរ៉េខាងត្បូងអះអាងថា លោក គីម ជុងអ៊ុន នឹងបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបនៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក

BY
Pheakdey
October 30, 2024

កូរ៉េខាងត្បូង៖  កូរ៉េខាងជើងបានត្រៀមរួចរាល់ហើយក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាមេរិក នេះបើយោងតាមការលើកឡើងរបស់សមាជិកសភាកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣០ ខែតុលា។ សមាជិកសភារូបនេះមានឈ្មោះថា Lee Seong-kweun ហើយការថ្លែងខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយមន្ត្រី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារជាតិ (DIA) ក្នុងទីក្រុងសេអ៊ូល។

បើតាមលោក Lee Seong-kweun បានបញ្ជាក់ថា ការបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់កូរ៉េខាងជើងនៅសប្តាហ៍ក្រោយនេះគឺត្រូវបានធ្វើឡើងដើម្បីបង្ហាញកម្លាំងយោធានិងភាពរីកចម្រើនក្នុងវិស័យនុយក្លេអ៊ែររបស់ខ្លួន ចំថ្ងៃដែលមនុស្សជាច្រើនកំពុងមានការចាប់អារម្មណ៍ទៅលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលជាព្រឹត្តិការណ៍ដ៏ធំនិងសំខាន់បំផុតមួយសម្រាប់ពិភពលោកទាំងមូលផងដែរ។ សូមបញ្ជាក់ជូនថា តាមគម្រោងគឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី ៥ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: