តៃវ៉ាន់ប្រកាសបិទក្រុងទាំងអស់ និងលុបចោលជើងហោះហើររាប់រយជើង ដោយសារព្យុះទីហ្វុង Kong-rey
- BY
- Pheakdey
- October 31, 2024
តៃវ៉ាន់៖ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ អាជ្ញាធរតៃវ៉ាន់បានប្រកាសបិទក្រុងនិងស្រុកទាំងអស់ដោយសារតែការមកដល់របស់ព្យុះដ៏គ្រោះថ្នាក់មួយគឺព្យុះទីហ្វុង Kong-rey នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ជាងនេះទៅទៀត អាជ្ញាធរតៃវ៉ាន់ក៏បានប្រកាសផ្អាក និងពន្យារពេលជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិរាប់រយជើងផងដែរ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។

បន្ថែមពីលើនេះទៀត ទីផ្សារហិរញ្ញវត្ថុរបស់តៃវ៉ាន់ដែលមានតម្លៃរាប់ពាន់លានដុល្លារ ក៏ត្រូវប្រកាសផ្អាកសកម្មភាពជាបណ្តោះអាសន្នសិនដែរ ពោល គឺត្រូវផ្អាកសកម្មភាពរហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរតៃវ៉ាន់។ បើតាមទីភ្នាក់ងារឧតុនិយមតៃវ៉ាន់បានព្យាករណ៍ថា ព្យុះទីហ្វុង Kong-rey នឹងធ្វើដំណើរមកដល់កោះតៃវ៉ាន់នៅម៉ោង ២រសៀលថ្ងៃនេះ ហើយវាគឺជាព្យុះដ៏គ្រោះថ្នាក់ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ខណៈឥទ្ធិពលរបស់ព្យុះនឹងបង្កឱ្យមានភ្លៀងធ្លាក់អមដោយខ្យល់បោកបក់យ៉ាងខ្លាំង ជំនន់ទឹកភ្លៀង និងបញ្ហាបាក់ដីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






