សហព័ន្ធសេវាអប់រំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន សម្រចមិនដំឡើងតម្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ
(ភ្នំពេញ)៖ គ្រឹះស្ថានអប់រំឯកជនទាំងអស់ ជាសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា សម្រចមិនដំឡើងតម្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបានបង្ហោះនៅក្នុងផេកផ្លូវការរបស់ សហព័ន្ធសេវាអប់រំនៅកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។

សូមជម្រាបថា ដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំគ្រឹះស្ថានសិក្សានៅកម្ពុជា កុំដំឡើងថ្លៃសិក្សានៅក្នុងឆ្នាំ សិក្សា ២០២៤-២០២៥នេះ។
សហព័ន្ធសេវាអប់រំនៅកម្ពុជា សូមសម្តែងការដឹងគុណ ដល់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យអប់រំទាំងសាធារណៈ និងឯកជន ដើម្បីឱ្យបានសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ទៅលើការអភិវឌ្ឍមូលធនមនុស្ស សហព័ន្ធសេវាអប់រំនៅកម្ពុជា បានរៀបចំការប្រជុំវិសាមញ្ញតាមអនឡាញ នាល្ងាចថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ដើម្បីពិភាក្សាលើតម្លៃសិក្សាតាមគ្រឹះស្ថានអប់រំពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទ៖ និស្ស័យ
ប្រភព៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា Federation of Education Services in Cambodia