ខ្មែរណូត

ស្វែងរក

  • PR

    និសិ្សតសាកលវិទ្យាល័យជាតិគ្រប់គ្រងសាទរវត្ថុអនុស្សាវីយ៍ថ្ងៃទទួលសញ្ញាបត្រពីវីតាល់

    BY Khmernote Media April 24, 2019
    និសិ្សតសាកលវិទ្យាល័យជាតិគ្រប់គ្រងសាទរវត្ថុអនុស្សាវីយ៍ថ្ងៃទទួលសញ្ញាបត្រពីវីតាល់

    ក្រុមហ៊ុនទឹកពិសាវីតាល់បានចួលរួម អបអរសាទរការបញ្ចប់ការសិក្សារបស់និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង ២៥០០នាក់ ដោយផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ជាវីតាល់ពាក់មួកនិស្សិតបញ្ចប់ការសិក្សាយ៉ាងស្រស់ស្អាត ដល់និស្សិត ក្នុងកម្មវិធីទទួលសញ្ញាបត្រថ្នាក់ជាតិ នៅព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០១៩។

    និសិ្សតដែលបានទៅចូលរួមកម្មវិធីទទួលសញ្ញាបត្រទាំង 2500នាក់ បានសម្តែងភាពភ្ញាក់ផ្អើល និងសប្បាយរីករាយជាខ្លាំង នៅពេលដែលទទួលបាន វត្ថុអនុស្សាវរីយ៍ដែលបានរៀបចំរួចជាស្រេចសម្រាប់ពួកគេនៅតាមកៅអីអង្គុយនីមួយៗ។
    និស្សិតជាច្រើនបានបង្ហោះរូបភាពវីតាល់ ពាក់មួកនិស្សិតបញ្ចប់ការសិក្សានៅលើបណ្តាញសង្គម ដោយបានបញ្ចេញមតិវិជ្ជមានផ្សេងៗគ្នា ព្រមទាំងសារអរគុណដល់វីតាល់ដែលបានចែករំលែកក្តីស្រឡាញ់ដល់ពួកគេ។

    ក្រុមហ៊ុនវីតាល់ ដែលល្បីល្បាញលើការងារសង្គម យល់ច្បាស់ពីការខិតខំប្រឹងប្រែងរបស់និស្សិត មុននឹងឈានដល់ភាពជោគជ័យនៃការបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រថ្នាក់ជាតិ។ ដូច្នេះហើយទើប វីតាល់បានចូលរួមជាមួយរដ្ឋាភិបាលក្នុងការអបអរសាទរដល់និស្សិត ដែលទទួលបានភាពជោគជ័យមួយនេះ ហើយ វីតាល់ ក៏នឹងបន្តកម្មវិធីនេះនៅតាមសាកលវិទ្យាល័យផ្សេងៗទៀតដើម្បីជាការលើកទឹកចិត្តដល់និស្សិតខ្មែរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay