Nissan គ្រោងកាត់បន្ថយការងារចំនួន ៩,០០០កន្លែង ក្រោយប្រាក់ចំណូលរបស់ក្រុមហ៊ុនបន្តធ្លាក់ចុះ
- BY
- Pheakdey
- November 8, 2024
ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន Nissan គ្រោងនឹងកាត់បន្ថយការងារចំនួន ៩,០០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា។ ការសម្រេចកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះត្រូវបានធ្វើឡើងក្រោយប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំង និងស្របពេលដែលក្រុមហ៊ុនកំពុងជួបប្រទះបញ្ហាចម្រូងចម្រាសជាច្រើននៅក្នុងប្រទេសចិនិងសហរដ្ឋអាមេរិកផងដែរ។

ប្រភពខាងលើបានបន្តថា ការតាមព្យាករណ៍របស់ក្រុមហ៊ុនគិតត្រឹមពេលនេះគឺក្រុមហ៊ុនអាចនឹងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ ប្រមាណជា ៧០%ប៉ុណ្ណោះ នៃប្រាក់ចំណូលសរុបដែលក្រុមហ៊ុនធ្លាប់ដាក់ការររំពឹងថានឹងទទួលបានកាលពីដើមឆ្នាំកន្លងមក។ ប្រាក់ចំណូលត្រឹម ៧០% នៃការរំពឹងទុកនោះគឺមានតម្លៃជាប្រាក់ចំនួន ១៥០ពាន់លានយេន (៩៧៥ ដុល្លារអាមេរិក) ខណៈការធ្លាក់ចុះប្រាក់ចំណូលនេះក៏ជាការធ្លាក់ប្រាក់ចំណូលរយៈពេល ២ឆ្នាំជាប់គ្នាផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






