ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ណាត់គ្នាឱ្យហើយ! កំពូលអ្នកដឹកនាំរឿងខ្មោចដើរតួខ្លួនឯង ចេញខ្សែភាពយន្តថ្មី ប្លែក ដែលនឹងចាក់បញ្ចាំងនៅដើមខែក្រោយនេះ

    BY Liny Chan November 11, 2024
    ណាត់គ្នាឱ្យហើយ! កំពូលអ្នកដឹកនាំរឿងខ្មោចដើរតួខ្លួនឯង ចេញខ្សែភាពយន្តថ្មី ប្លែក ដែលនឹងចាក់បញ្ចាំងនៅដើមខែក្រោយនេះ

    ខ្សែភាពយន្តថ្មី កំពូលអ្នកដឹកនាំរឿងខ្មោចដើរតួខ្លួនឯង ពេលនេះចេញរឿងថ្មីទៀតហើយ តែប្លែកលើកនេះ គឺគាត់បានផ្តល់ឱកាសដល់តារាថ្មីសម្តែងតែម្តង ដែលមានចំណងជើងថា “រឿងកុំស្លាប់”។

    បើតាមអោយដឹងពីលោក ហ៊ុយ យ៉ាឡេង ហៅកថាជ័យ បានឱ្យដឹងថា ភាពយន្តនេះលោកបានគិតយូរមកហើយ ដែលនិយាយពីយុវវ័យជាច្រើនដែលតែងគិតខ្លីលេបថ្នាំសម្លាប់ខ្លួន លោតទឹក ហើយភាពយន្តលោក នឹងស្រាយចម្ងល់ថា ហេតុអ្វីយុវវ័យទាំងនោះជ្រើសរើសយកវិធីធ្វើអត្តឃាតខ្លួនឯង។

    តើនៅពីក្រោយរឿងនោះដោយសារអ្វី លោកបានបន្ថែមទៀតថា រឿងនេះលោកបានដកស្រង់ពីជីវិតពិតកាលលោកនៅយុវវ័យផងដែរ មិត្តលោកលេបថ្នាំសម្លាប់ខ្លួនកាលនៅរៀនថ្នាក់ទី១២ ហើយនិងរឿងពិតរបស់លោកខ្លួនឯងផងដែរ ដែលធ្លាប់គិតខ្លី​ចង់សម្លាប់ខ្លួនចង់លោតពីលើស្ពាន ចង់លោតចូលភ្លើងជាដើម លោកថាអ្នកពេលយើងគិតខ្លីចង់សម្លាប់ខ្លួនតែមានស្រមោលបីសាចតាមលងបន្លាច ហើយទម្រាំលោកផ្តាច់បានមានរឿងជាច្រើនដែលលោកបានជួប ហើយលោកបានយកបង្ហាញក្នុងរឿងនេះ ហើយនិងវិធីដោះស្រាយដើម្បីគេចចេញពីស្រមោលបីសាច។ ដើម្បីចង់ដឹងច្បាស់កុំភ្លេច រឿង ‘កុំស្លាប់’ | #dontdie មានចាក់បញ្ចាំងតែក្នុងរោងភាពយន្ត 05.12.2024 ខាងមុខនេះ៕

    Share This Post: