អន្តរជាតិ

ខឹងចិត្តប្រលងមិនជាប់ និស្សិតនៅប្រទេសចិនម្នាក់បានទៅបញ្ចេញកំហឹងយ៉ាងកម្រោលនៅទីសាធារណៈ បណ្តាលឱ្យមនុស្ស ៨នាក់ត្រូវបាត់បង់ជីវិតនិង ១៧នាក់រងរបួស

BY
Pheakdey
November 17, 2024

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ចាក់សម្លាប់យ៉ាងកម្រោលមួយបង្កឡើងដោយនិស្សិតជនជាតិចិនម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា។ ក្រៅពីបានបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងអាណោធអាធ័មហើយ ហេតុការណ៍ហិង្សាខាងលើនេះក៏បានបណ្តាលឱ្យមានមនុស្សចំ​នួន ១៧នាក់ផ្សេងទៀតបានរងរបួស និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ។

ប្រភពខាងលើបានបន្តថា​ ហេតុការណ៍អកុសលនេះបានកើតនៅឡើងនៅវិទ្យាស្ថានវិជ្ជាជីវៈសិល្បៈនិងបច្ចេកវិទ្យា Wuxi មានទីតាំងស្ថិតនៅក្នុងទីក្រុង Yixing ខេត្ត Jiangsu ភាគខាងត្បូងនៃប្រទេសចិន។ ជនបង្កហេតុមានឈ្មោះថា Xu​ មានអាយុ ២១ឆ្នាំ ហើយតាមគម្រោងគឺរូបគេត្រូវបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យពីវិទ្យាស្ថានខាងលើនៅក្នុងចុងឆ្នាំ ២០២៤នេះ តែយ៉ាងណាក្តី និស្សិតរូបនេះបានប្រលងថ្នាក់ និងត្រូវខកខានមិនបានទទួលសញ្ញាបត្រតាមការគ្រោងទុករបស់គេឡើយ។ ព្រោះតែហេតុផលខកចិត្តក្នុងការប្រលងធ្លាក់នេះ យុវសិស្ស  Xu​ ក៏កើតមានចិត្តខឹងយ៉ាងខ្លាំង និងបានយកកាំបិទទៅកាក់សម្លាប់ក្រុមមនុស្សជាច្រើននៅក្នុងបរិវេណវិទ្យាស្ថាន ដែលរូបគេបានប្រលងធ្លាក់នោះតែម្តង។ បើអាជ្ញាធរចិនបានឱ្យដឹងថា បន្ទាប់ពីបានធ្វើសកម្មភាពចាក់សម្លាប់មនុស្សយ៉ាងកម្រោលរួចហើយ ជនបង្កហេតុមិនបានរត់ទៅណានោះទេ ហើយរូបគេបានយល់ព្រមឱ្យប៉ូលិសចាប់តាមសម្រួលនិងបានសារភាពប្រាប់ប៉ូលិសយ៉ាងលម្អិតអំពីសកម្មភាពឃាតកម្មរបស់ខ្លួនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖The Strait Time

Share This Post: