យ៉ាងហោចណាស់មានពលរដ្ឋបង់ក្លាដែសជាង ៤០០នាក់បានបាត់បង់ជីវិត ដោយសារជំងឺគ្រុនឈាម និងរាប់ម៉ឺននាក់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ
- BY
- Pheakdey
- November 17, 2024
បង់ក្លាដែស៖ ប្រទេសបង់ក្លាដែសកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺគ្រុនឈាមយ៉ាងអាក្រក់បំផុតមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា។ ការរាតត្បាតនៃជំងឺគ្រុនឈាមនេះបានកើតឡើងក្រោយប្រទេសបង់ក្លាដែសបានប្រឈមនឹងរដូវមូសុងដ៏វែងជាងធម្មតា និងបញ្ហាប្រែប្រួសអាកាសធាតុយ៉ាងកម្រផងដែរ។

បើតាមរបាយការណ៍របស់អាជ្ញាធរបង់ក្លាដែលបានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ ជំងឺគ្រុនឈាមបានបណ្តាលឱ្យមានពលរដ្ឋបង់ក្លេដែសចំនួន ៤០៧នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិត ខណៈពលរដ្ឋចំនួន ៧៨,៥៩៥នាក់បានឆ្លងជំងឺនិងត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។ នៅក្នុងរបាយការណ៍បានបង្ហាញផងដែរថា នៅក្នុងចំណោមអ្នកដែលបានឆ្លងជំងឺគ្រុនឈាមទាំងអស់នោះមានពលរដ្ឋរស់នៅក្នុងរដ្ឋធានី Dhaka ចំនួន ២,៣៣៨នាក់ ហើយក្រៅពីនេះគឺជាពលរដ្ឋកំពុងរស់នៅតាមតំបន់ផ្សេងៗនៅជុំវិញប្រទេស៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






