អន្តរជាតិ

ឥណ្ឌាពិន័យ WhatApp ជាប្រាក់ជាង ២៥លានដុល្លារ ជុំវិញករណីលួចប្រមូលទិន្នន័យអ្នកប្រើប្រាស់ ដើម្បីផ្តល់ទៅឱ្យ Facebook

BY
Pheakdey
November 19, 2024

ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានពិន័យក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម​ WhatApp ជាប្រាក់ចំនួន ២៤,៤ លានដុល្លារជុំវិញករណីបំពានសិទ្ធឯកជនភាពរបស់ក្រុមអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា។ បើតាមគណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌាបានបញ្ជាក់ថា ក្រុមហ៊ុន WhatAppt តែងលួចប្រមូលយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដើម្បីផ្តល់ទៅឱ្យក្រុមហ៊ុន Facebook ដោយគ្មានការអនុញ្ញាតនោះទេ ខណៈក្រុមអ្នកប្រើប្រាស់ទាំងអស់នោះក៏មិនបានដឹងខ្លួនដែរ។

ប្រភពខាងលើបានបន្តថា ការលួចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បណ្តាញសង្គម WhatApp ដើម្បីផ្តល់ទៅឱ្យក្រុមហ៊ុន Facebook នេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីគេងចំណេញការផ្សព្វផ្សាយពាណិជ្ជកម្ម ពោលគឺក្រុមហ៊ុន Facebook នឹងរៀបចំប្រភេទផលិតផលឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនបានឃើញ តាមរយៈការវិភាគទៅលើទិន្នន័យដែលក្រុមហ៊ុនទទួលបានដោយសម្ងាត់ពី WhatApp។ ទន្ទឹមនឹងការពិន័យជាប្រាក់ក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរឥណ្ឌាក៏បានដាក់ចេញនូវវិធានការរឹតបន្តឹងមួយចំនួនបន្ថែមទៀតផងដែរទៅលើបណ្តាញសង្គម WhatApp ដើម្បីការពារកុំឱ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយអាចបន្តលួចប្រមូលយកទិន្នន័យអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: