បច្ចេកវិទ្យា

1,000ដុល្លារជាងនៅស្ទើរ ក្រុមហ៊ុននេះយក iPhone X ទៅបិតមាសឡើងថ្លៃកប់ដល់ $4,510

BY
Khmernote Media
March 14, 2018

ជាការពិតណាស់ iPhone X នៅតែជាស្មាតហ្វូនដែលអ្នកធម្មតាមិនអាចមានឱកាសបានប្រើឡើយ ដោយសារតែវាមានតម្លៃថ្លៃខ្លាំង។ ដោយឡែក iPhone កំពូលនេះត្រូវបានក្រុមហ៊ុន Apple រចនាឡើងជាមួយនឹងជម្រើស 2ពណ៌គឺ ពណ៌ស និងខ្មៅ ឯពណ៌មាសគឺគ្មានទេ។

ប្រសិនបើអ្នកស្រលាញ់ពណ៌មាស នោះក្រុមហ៊ុនមួយរបស់ប្រទេសរ៉ូស្ស៊ីដែលមានឈ្មោះថា Caviar អាចជួយអ្នកបាន។ សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះបានណែនាំ iPhone X ពណ៌មាសដល់ទៅ 2ម៉ូដែលឯណោះ ប៉ុន្ដែមិនមែនគ្រាន់តែជាពណ៌មាសធម្មតាឡើយ នោះគឺ 24K gold។

គួរបញ្ជាក់ផងដែរថា ម៉ូដែលទាំង2 នោះគឺមួយជាម៉ូដែល Classic Gold និងមួយទៀតជា Classic Liquid Gold ហើយសម្រាប់តម្លៃវិញ គឺរឹតតែកប់ទៅទៀតរហូតដល់ $4,510 ឯណោះ។ ដូចនេះ សម្រាប់យើងដែលជាមនុស្សធម្មតា រកស៊ី រឺធ្វើការតិចតួច នឹងមិនអាចមានវាសនាបានប្រើឡើយ។

Fu

ប្រភព៖ gsmarena

Share This Post: