ពលរដ្ឋហ្វីលីពីន ១២នាក់បានបាត់បង់ជីវិត និង ៤នាក់កំពុងបាត់ខ្លួន ដោយសារឥទ្ធិពលព្យុះទីហ្វុង Man-yi
- BY
- Pheakdey
- November 21, 2024
ហ្វីលីពីន៖ យ៉ាងហោចណាស់មានពលរដ្ឋហ្វីលីពីនចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិរបស់ព្យុះទីហ្វុង Man-yi នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា។ ក្រៅតែពីបានរកឃើញមានអ្នកស្លាប់បាត់បង់ជីវិតជាង ១០នាក់ហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋចំនួន៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។
បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា ព្យុះទីហ្វុង Man-yi បានធ្វើដំណើរក្នុងល្បឿនរហូតដល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមតំបន់សំខាន់ៗជាច្រើនក្នុងខេត្ត Aurora ភាគខាងជើងនៃប្រទេសហ្វីលីពីន។ ប្រភពខាងលើបានបន្តថា ព្យុះទីហ្វុង Man-yi គឺជាព្យុះទី ៦ហើយ ដែលបានវាយប្រហារប្រទេសហ្វីលីពីននៅក្នុងខែនេះ ខណៈព្យុះទាំង ៦លើកនេះ បានបណ្តាលឱ្យមានអ្នកស្លាប់អស់ចំនួន ១៧៥នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






