ខ្មែរណូត

ស្វែងរក

  • PR

    Vivo ធ្វើការបញ្ចុះតម្លៃពិសេសទៅលើម៉ូឌែលស្មាតហ្វូន Vivo Y91C

    BY Khmernote Media April 25, 2019
    Vivo ធ្វើការបញ្ចុះតម្លៃពិសេសទៅលើម៉ូឌែលស្មាតហ្វូន Vivo Y91C

    មួយរយៈពេលចុងក្រោយនេះក្រុមហ៊ុនស្មាតហ្វូន vivo ពិតជាមានសន្ទុះនៃការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់មែនទែនមិនថាទៅលើស្មាតហ្វូននៃត្រកូល V ឬត្រកូល Y។ ចំពោះការបញ្ចេញទៅលើស្មាតហ្វូនរបស់ខ្លួននីមួយៗសុទ្ធសឹង្ហតែមានសោភ័ណ្ឌភាព និងគុណភាពខ្ពស់ ដែលធ្វើឲ្យអតិថិជនដែលតែងតែគាំទ្រទៅលើផលិតផលស្មាតហ្វូន vivo កាន់តែមានទំនុបចិត្តនិងភាពជឿជាក់។
    ងាកមកមើលថ្មីៗនេះ vivo បានបញ្ចេញទៅលើស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួនពីរម៉ូឌែលគឺ V15|V15Pro ដែលបច្ចុប្បន្នសង្កេតឃើញថាកំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ផងដែរទៅលើអ្នកដែលនិយមប្រើប្រាស់ទៅលើស្មាតហ្វូន។ ដូច្នេះហើយទើបក្រុមហ៊ុនស្មាតហ្វូន vivo នឹងមានធ្វើការបញ្ចុះតម្លៃពិសេសទៅលើស្មាតហ្វូន vivo Y91C ក្នុងតម្លៃ $149 នៅត្រឹមតែ $139 ប៉ុណ្ណោះ។ សម្រាប់ការបញ្ចុះតម្លៃនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 25 ខែមេសា ឆ្នាំ2019 នេះតទៅ។

    ចំពោះលក្ខណៈសម្បត្តិ របស់វាវិញមានដូចខាងក្រោម៖
    – ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz
    – មានរ៉េម 2GB, អង្គផ្ទុកទិន្នន័យ 32GB និងអាចថែមក្រៅបាន 256GB
    – មានថ្មទំហំ 4030 mAh
    – ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5
    – អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels
    – មានកាមេរ៉ាមុខទំហំ 5MP, កាមេរ៉ាក្រោយ 13MP
    – អាចប្រើស៊ីមកាតបានពីរ
    – មានមុខងារ Face Unlock
    _ មានបីពណ៍ Fusion Black / Ocean Blue / Sunset Red

    សូមបញ្ជាក់ថា៖ លោកអ្នកអាចស្វែងរកជាវ ស្មាតហ្វូនម៉ូឌែល vivo Y91C នេះបាន ជាមួយតម្លៃត្រឹមតែ 139 ដុល្លារ នៅតាមបណ្តាហាង លក់ទូរសព្ទនានា ក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។ តោះនៅចាំអីទៀត ឱកាសពិសេស បានមកដល់ហើយ រួសរាន់ឡើង!!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay