ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីឆេះផ្ទះនៅខណ្ឌទួលគោក កើតឡើងពីការដុតភ្លេីងធ្វេីអត្តឃា.ត នឹងបណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ០២នាក់

    BY Nisaiy KN December 1, 2024
    ករណីឆេះផ្ទះនៅខណ្ឌទួលគោក កើតឡើងពីការដុតភ្លេីងធ្វេីអត្តឃា.ត នឹងបណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ០២នាក់

    (ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១១:១៥នាទី បើយោងតាមព័ត៌មានក្នុងស្រុក បានឱ្យដឹងថា មានករណីអគ្គិភ័យឆេះផ្ទះនៅចំណុចផ្លូវលេខ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ០២នាក់ ជាការដុតភ្លេីងធ្វេីអត្តឃា.ត មិនមែនជាករណីអគ្គិភ័យនោះទេ។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន ដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។

    បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មេីរនឹង ៤០ម៉ែត្រគូប។ បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជួល ទំហំ (៥ម៉ែត្រ គុណ៦ម៉ែត្រ ) ចំនួន ០១បន្ទប់ រួមមានកង់ចំនួន ០១គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារៈប្រេីប្រាស់ក្នុងបន្ទប់ជួលអស់ទាំងស្រុង ហេីយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។

    ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ក្នុងនោះបានបណ្តាលឲ្យមនុស្សប្រុសជនជាតិបារាំងម្នាក់បាត់បង់ជីវិត និងមនុស្សស្រីជនជាតិខ្មែរម្នាក់បាត់បង់ជីវិត រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការដុតភ្លេីងធ្វេីអត្តឃាតបង្កជាអគ្គិភ័យ៕



    ប្រភព៖ Freshnews

    Share This Post: