ខ្មែរណូត

ស្វែងរក

  • PR

    ថ្ងៃដ៏ពិសេស! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. បានប្រកាសសម្ពោធប្រតិបត្តិការរបស់ខ្លួនជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា

    BY Khmernote Media April 25, 2019
    ថ្ងៃដ៏ពិសេស! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. បានប្រកាសសម្ពោធប្រតិបត្តិការរបស់ខ្លួនជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា

    រាជធានីភ្នំពេញ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុនបានបើកការិយាល័យរបស់ខ្លួននៅក្នុងអគារ Vattanac Capital នៅថ្ងៃទី24 ខែមេសា ឆ្នាំ2019។ ក្រុមហ៊ុន Dai-ichi Life Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (នៃទីក្រុងតូក្យូ ប្រទេសជប៉ុន) បង្កើតឡើងក្នុងឆ្នាំ1902 ហើយវាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    ព្រឹត្តិការណ៍ដ៏សំខាន់នាថ្ងៃនេះ គឺមានការរួមបញ្ចូលជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗចំនួន3 គឺពិធីបើកសម្ពោធការិយាល័យរបស់ក្រុមហ៊ុន Dai-ichi Life Cambodia កម្មវិធីសន្និសីទសារព័ត៌មាន និងការប្រកាសកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Dai-ichi Life Cambodia និងធនាគារ វឌ្ឍនៈ ដែលរៀបចំឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ តាមរយៈការចងសម្ព័ន្ធភាពធុរកិច្ចរវាងធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន Dai-ichi Life Cambodia អាចធ្វើឲ្យក្រុមហ៊ុន Dai-ichi Life Cambodia ប្រើប្រាស់បណ្តាញរបស់ធនាគារ វឌ្ឍនៈ និងទំនាក់ទំនងទៅអតិថិជនរបស់ខ្លួនបានកាន់តែឆាប់រហ័សឡើង។ ពិធីសម្ពោធនេះត្រូវបានបញ្ចប់ដោយអាហារពេលល្ងាច ដែលបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

    កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយអគ្គនាយកនៃក្រុមហ៊ុន Dai-ichi Life Cambodia គឺលោក Allen Thai និងមានការគាំទ្រពីសំណាក់ ការិយាល័យកណ្តាល ដែលដឹកនាំដោយលោក Seiji Inagaki អគ្គនាយកក្រុមហ៊ុន Dai-ichi Life Holdings អ្នកតំណាងមកពីក្រុមហ៊ុន Dai-ichi Life ប្រទេសវៀតណាម និងមកពីការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី។ ភាពជោគជ័យនៅក្នុងកម្មវិធីបើកសម្ពោធនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកតំណាងធនាគារជាច្រើន និងអ្នកសារព័ត៌មាន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើនគួរឱ្យកត់សម្គាល់។

    ក្រុមហ៊ុន Dai-ichi Life Cambodia នឹងបន្តផ្តល់ជូននូវសេវាកម្មប្រកបដោយនិរន្តរភាព និងវិនិយោគនៅលើទីផ្សារដែលមានប្រជាសាស្រ្ត និងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ ដែលសមស្របនឹងសេវាធានារ៉ាប់រងអាយុជីវិត។ ក្នុងនាមជាអ្នកនាំមុខក្នុងការផ្តល់នូវសេវាធានារ៉ាប់រងអាយុជីវិតប្រកបដោយគុណភាព ជាមួយនឹងលក្ខខណ្ឌដែលមានភាពងាយស្រួលយល់ យើងធានាថា ផលិតផល និងសេវាកម្មរបស់យើងគឺមានភាពល្អប្រសើរ និងស័ក្តិសមជាមួយនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។

    លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍នា រាត្រីសមោលសថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ មានក្នុងវិស័យធានារ៉ាប់រងអាយុជីវិតអស់រយៈពេលជាង ១០០ ឆ្នាំ ក្នុងប្រទេសជប៉ុន។”

    លោក Allen Thai អគ្គនាយក នៃក្រុមហ៊ុន Dai-ichi Life Cambodia បានមានប្រសាសន៍ថា ” ប្រទេសកម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនក្នុងអាស៊ី ដែលវាកំពុងជម្រុញឱ្យមានការពង្រីកទីផ្សារធានារ៉ាប់រងអាយុជីវិតកាន់តែឆាប់រហ័សផងដែរ។ ចំណុចវិជ្ជមាននៃការវិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យមានការកើនឡើងនូវអ្នកដែលមានប្រាក់ចំណូលកម្រិតមធ្យម ដែលតម្រូវការនៃសេវាធានារ៉ាប់រងអាយុជីវិតត្រូវបានកើនឡើង។ នេះគឺជាហេតុផលដែលក្រុមហ៊ុន Dai-ichi Life សម្រេចចិត្តចូលមកក្នុងទីផ្សារមួយនេះ ដើម្បីផ្តល់នូវការការពារ និងការសន្យំរយៈពេលវែង ដើម្បីបំពេញតម្រូវការរបស់ពួកគាត់”។

    ក្រុមហ៊ុន Dai-ichi Life ពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សហគមន៍ដែលជាកន្លែងដែលខ្លួនកំពុងមានប្រតិបត្តិការ ស្របតាមការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ នេះគឺជាការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ កម្មវិធីសម្ពោធក្រុមហ៊ុន Dai-ichi Life បានបញ្ចប់ទៅដោយការផ្តល់នូវប្រាក់បរិច្ចាគចំនួន50,000ដុល្លារអាមេរិក ជូនដល់អង្គការសុខភាព Japan Heart Cambodia ដែលជាអង្គការមួយដែលជួយដល់ប្រជាជនក្រីក្រ។ មូលនិធិនេះនឹងត្រូវផ្តល់ឱ្យ ដើម្បីជួយដល់កុមារកម្ពុជា ដែលជាជនរងគ្រោះនៃជំងឺមហារីក។

    ក្នុងនាមជាវិនិយោគិនជប៉ុន ក្រុមហ៊ុន Dai-ichi Life មានការប្តេជ្ញាក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែង។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន Dai-ichi និយាយថា “នៅក្បែរអ្នកជានិច្ច”៕
    អត្ថបទព័ត៌មាន សម្រាប់ផ្សព្វផ្សាយ (បែបសង្ខេប)

    ថ្ងៃដ៏ពិសេស! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) PLC. បានប្រកាសសម្ពោធប្រតិបត្តិការរបស់ខ្លួនជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា

    រាជធានីភ្នំពេញ- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន Dai-ichi Life Holdings, Inc. (“Dai-ichi Life Group”) បានប្រកាសបើកសម្ពោធក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី24 ខែមេសា ឆ្នាំ2019 ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    ការិយាល័យកណ្តាលស្ថិតនៅក្នុងអគារ Vattanac Capital ត្រូវបានបើកសម្ពោធដោយលោក Seiji Inagaki អគ្គនាយកក្រុមហ៊ុន Dai-ichi Life Group និងលោក Allen Thai អគ្គនាយក នៃក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. (“Dai-ichi Life Cambodia”) ។ ពិធីទទួលទានអាហារពេលល្ងាចត្រូវបានប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដើម្បីអបអរសាទរក្នុងឱកាសដាក់ឱ្យដំណើរការជាផ្លូវការរបស់ក្រុមហ៊ុន Dai-ichi Life Cambodia ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកតំណាងពីធនាគារជាច្រើន និងអ្នកសារព័ត៌មាន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។

    ក្រុមហ៊ុន Dai-ichi Life Group ពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សហគមន៍ដែលជាកន្លែងដែលខ្លួនកំពុងមានប្រតិបត្តិការ ព្រោះវាជាការជួយកសាងសង្គម និងសេដ្ឋកិច្ច ប្រកបដោយនិរន្តភាព។ ដូច្នេះក្រុមហ៊ុន Dai-ichi Life Group និងក្រុមហ៊ុន Dai-ichi Life Cambodia បានរួមគ្នាបរិច្ចាគទឹកប្រាក់ចំនួន 200,000,000 រៀលទៅឱ្យអង្គការសុខភាព Japan Heart Cambodia ដើម្បីជួយដល់កុមារកម្ពុជា ដែលជាជនរងគ្រោះនៃជំងឺមហារីក។

    លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍នា រាត្រីសមោលសថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាយើង តាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ មានក្នុងវិស័យធានារ៉ាប់រងអាយុជីវិតអស់រយៈពេលជាង ១០០ ឆ្នាំ ក្នុងប្រទេសជប៉ុន។”

    លោកអគ្គនាយក អាឡិន ថៃ បានមានប្រសាសន៍ថា “ក្នុងនាមជាវិនិយោគិនជប៉ុន ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្រុមហ៊ុន Dai-ichi Life Cambodiaនឹងផ្តល់ជូននូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែង។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប ដូចពាក្យស្លោករបស់ក្រុមហ៊ុន Dai-ichi Life Cambodia និយាយថា “នៅក្បែរអ្នកជានិច្ច “។
    ក្នុងសន្និសីទសារព័ត៌មានក៏បានប្រព្រឹត្តទៅនៅថ្ងៃដដែលនេះ នៅសណ្ឋាគារ Rosewood ភ្នំពេញ ដើម្បីប្រកាសពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Dai-ichi Life Cambodia ជាមួយនឹងធនាគារវឌ្ឍនៈ។ តាមរយៈការចងសម្ព័ន្ធភាពធុរកិច្ចរវាងក្រុមហ៊ុនធំទាំងពីរនេះ នឹងធ្វើឱ្យក្រុមហ៊ុន Dai-ichi Life Cambodia អាចប្រើប្រាស់ បណ្តាញរបស់ធនាគារ វឌ្ឍនៈ និងទំនាក់ទំនងមកអតិថិជនរបស់ខ្លួនបានកាន់តែឆាប់រហ័សឡើង។

    លោក ចាន់ កុកចយ នាយកប្រតិបត្តិ/នាយកគ្រប់គ្រងទូទៅ នៃធនាគារវឌ្ឍនៈបានមានប្រសាសន៍ថា៖ “យើងមានទំនុកចិត្ត និងសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ។ យើងជឿជាក់ថាផលិតផលរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើងខ្ញុំ។ ពួកយើងជឿជាក់ទៅលើវិជ្ជាជីវៈ សុច្ចរិតភាព និងការបេជ្ញាចិត្តរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា ក្នុងការសហការជាមួយយើងខ្ញុំ។”

    ក្រុមហ៊ុនធានារ៉ាប់អាយុជីវិត Dai-ichi Life Cambodia មានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការចាប់ផ្តើមដំណើរការប្រតិបត្តិការរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay