សណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ កោះសាមុយ (INTERCONTINENTAL KOH SAMUI RESORT) រៀបចំកម្មវិធីបង្ហាញម៉ូត L’OFFICIEL Destination ឆ្នាំ2019
កម្មវិធីបង្ហាញម៉ូតដ៏អស្ចារ្យដើម្បីរៃអង្គាសថវិការសម្រាប់មូលនិធិប្រទេសថៃបាននុនថាផុម (Baan Nontapum) និងមូលនិធិវះកាត់ជំងឺបេះដូងកុមារ – ប្រទេសថៃ
ថៃ ថ្ងៃទី២៦ មេសា ២០១៩៖ សណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ កោះសាមុយ(INTERCONTINENTAL KOH SAMUI RESORT) កោះសាមុយដែលឈ្នះពានរង្វាន់ មានទីតាំងស្ថិតនៅកោះសាមុយមានសេចក្តីសោមនស្សរីករាយប្រកាសរៀបចំកម្មពិធីបង្ហាញម៉ូត ប្រចាំឆ្នាំ ២០១៩។ ព្រឹត្តិការណ៍សប្បុរសធម៌នេះប្រារព្ធឡើងនៅថ្ងៃទី២៦ ដល់ ២៨ ខែ មេសា ដោយចាប់ផ្តើមជាមួយនឹង ការទទួលទានអាហារពេលល្ងាចក្នុភោជនីដ្ឋាននៅឆ្នេរសមុទ្ររបស់ សណ្ឋាគារដើម្បីរៃអង្គាសថវិការជួយដល់មូលនិធិប្រទេសថៃបាននុនថាផុម (Baan Nontapum) និងមូលនិធិវះកាត់ជំងឺបេះដូងកុមារ។ ជាចុងបញ្ចប់នឹងមាន កម្មវិធីដើរបង្ហាញម៉ូតលើទឹកដ៏វែងជាង គេក្នុងតំបន់អាសុីអាគ្នេយ៍ ដឹកនាំដោយអ្នកច្នៃម៉ូតឈ្មោះ Patinya។

The award-winning 5-star luxury InterContinental Koh Samui Resort
សណ្ឋាគារផ្កាយប្រាំដែលឈ្នះពានរង្វាន់ អុីនធ័រកុងទីណង់តាល់កោះសាមុយ
ព្រឹត្តិការណ៍នេះនឹងត្រូវបានចូលរួមដោយតារាល្បីៗមកពីគ្រប់ទិសទី ក្នុងនោះមាន Araya Alberta Hargateដែលនាងត្រូវបានគេស្គាល់ថា”Chompoo”ជាតារាសម្តែង និងតារាបង្ហាញម៉ូតឈានមុខគេរបស់ប្រទេសថៃ ។ បន្ថែមពីនេះតារាល្បីៗឈ្មោះជាច្រើនរូប ទៀតដូចជា Kanyawee “Thanaerng” Songmuang, Arisara Dew Thongborisut, Chalida Mint Vijitvongthong និង Jiraya Got Tantrakul។
ភ្ញៀវកិត្តិយសអាចទន្ទឹងរង់ចាំថ្ងៃចុងសប្តាហ៍ដ៏រំភើបនៅឯសណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ កោះសាមុយ(InterContinental Koh Samui Resort) ដែលនឹងស្វាគមន៍ អ្នកជាមួយនឹងកាដូពិសេសៗពីសណ្ឋាគារ មានដូចជា សម្លៀកបំពាក់គេងយប់ ស្បែកជើងសម្រាប់ពាក់នៅក្នុងបន្ទប់ ដោយទទួលបានការឧបត្ថម្ភពី Moët & Chandon ។ កាដូជាច្រើនទៀតរួមមានគ្រឿងសម្អាងម៉ាក NARS និងម៉ាក Clé de Peau Beauté សេវាកម្មដឹកភ្ញៀវ ដោយឡានទំនើប Mercedes-Benz និងការជិះកប៉ាល់ធ្វើដំណើរកម្សាន្តទៅកាន់កោះឯកជន។
លោក Michael Shin អ្នកគ្របគ្រងទូទៅរបស់សណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ កោះសាមុយ InterContinental Koh Samui Resort បាននិយាយថា “InterContinental koh Samui Resort ដែលស្ថិតនៅលើឆ្នេរសមុទ្រមួយ ក្នុងចំណោមឆ្នេរសមុទ្រលំដាប់កំពូលរបស់ពិភពលោកជាកន្លែងដ៏ល្អឥតខ្ចោះមួយ សម្រាប់ការរៀបចំកម្មពិធីបង្ហាញម៉ូតនិងកម្មពិធីសប្បុរសធម៌។ យើងពិតជាមានមោទនភាពដែលបានសហការ ជាមួយ L’Officiel ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកើតមានឡើង”។ លោកបន្ថែមទៀតថា “យើងជឿជាក់ថា ក្រុមការងាររបស់យើង ដែលទទួលបានការបណ្ដុះបណ្ដាលខ្ពស់ខាងផ្នែកបំរើសេវាកម្ម នឹងអាចផ្តល់ជូនភ្ញៀវនូវបទពិសោធន៍មួយដែលពួកគេមិនអាចបំភ្លេចបាន”។

Charity dinner at the L’Officiel Fashion Destination 2018 held in Chiang Mai
ការទទួលទានអាហារនៅក្នុងកម្មពិធីបង្ហាញម៉ូតនិងកម្មពិធីសម្បុរសធម៌ដែលប្រារព្ធឡើងនៅឈៀងម៉ៃ
ដើម្បីជួយទៅដល់មណ្ឌលកុមារពិការបាននុនថាផុម (Baan Nontapum) និង មូលនិធិវះកាត់ជំងឺបេះដូងកុមារ ភ្ញៀវទាំងអស់នឹងត្រូវបានអញ្ជើញឱ្យដេញថ្លៃលើស្នាដៃសិល្បៈចំនួន៦ផ្ទាំងដោយវិចិត្រករល្បីៗក្នុងស្រុកដែលរៀបចំឡើងក្នុងភោជនីយដ្ឋាននៅឆ្នេរសមុទ្ររបស់សណ្ឋាគារ។ ប្រាក់ចំណូលដែលបានមកពីការដេញថ្លៃនឹងប្រគល់ឲ្យមូលនិធិសប្បុរសធម៌ដើម្បីជួយដល់កុមារពិការនិងធ្វើការវះកាត់ជួយសង្គ្រោះជីវិតកុមារដែលមានជំងឺបេះដូងពីកំណើតឲ្យបានទាន់ពេល។

The picturesque overwater runway set for Patinya’s wonderful designs at
L’Officiel Fashion Destination 2019 កន្លែងដើរម៉ូតដ៏វែងបំផុត
កម្មវិធីបង្ហាញម៉ូត L’Officiel Destinatiion ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅសណ្ឋាគារអុីនធ័រកុងទីណង់តាល់កោះសាមុយដឹកនាំដោយ អ្នកច្នៃម៉ូត Patinya ដ៏មានកេរ្តិ៍ឈ្មោះល្បីរបស់ប្រទេសថៃ។ម៉ូតសម្លៀកបំពាក់ថ្មីក្នុងឆ្នាំ២០១៩របស់នាងនឹងត្រូវបានបង្ហាញក្នុងកម្មពិធីបង្ហាញម៉ូតដ៏អស្ចារ្យនេះ។
សម្រាប់ពត៌មានបន្ថែមអំពីសណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់កោះសាមុយ សូមចូលទៅកាន់ www.samui.intercontinental.com
អំពីសណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ កោះសាមុយ (InterContinental Koh Samui Resort)
សណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ កោះសាមុយ (InterContinental Koh Samui Resort) គឺជាសណ្ឋាគារដ៏ប្រណីតមួយនៅកោះសាមុយប្រទេសថៃហ៊ុំព័ទ្ធដោយសួនច្បារត្រូពិចខៀវស្រងាត់ចំនួន ២២ ហិចតាអមជាមួយនឹងទេសភាពដ៏ស្រស់បំព្រងនៃឈូងសមុទ្រថៃក្បែរកោះចំនួនប្រាំនិងឧទ្យានជាតិអាងថង។ នៅក្នុងសៀវភៅមួយដែលលក់ដាច់ជាងគេរបស់កាសែតញ៉ូយ៉កថែម (the New York Times)មានចំណងជើងថា “១០០០កន្លែង អ្នកគួរទៅទស្សនានៅក្នុងជីវិតរបស់អ្នក” នៅក្នុងនោះកោះសាមុយក៏ជាកោះមួយនៅក្នុងចំណោមកន្លែងទាំងនោះដែរ។ សណ្ឋាគារនេះគឺជាសណ្ឋាគារប្រណិតដំបូងគេបង្អស់នៅលើកោះសាមុយ មានបន្ទប់គេង និងវីឡាសរុបចំនួន៧៩ ភោជនីដ្ឋាន អាំប័រ (Amber) និង ភោជនីដ្ឋានហ្វ្លែម (Flames) ដែលមានបម្រើអាហារបែបថៃ អាសុី និងអុឺរ៉ុប ព្រមជាមួយនឹងកន្លែងពិសារស្រាក្រឡុក និងបារ។
ស្ប៉ា Baan Thai ពី HARNN ផ្តល់ជូននូវ ការម៉ាស្សាដងខ្លួន និង ការថែរក្សាសម្រស់ ដោយផលិតផល HARNN ។ Planet Trekkers ជាក្លឹបកុមារមានការកំសាន្តជាច្រើន សម្រាប់ក្មេងៗដែលមាន អាយុចាប់ពី 4ទៅ12ឆ្នាំ។ អ្នកអាចធ្វើដំណើរទៅ កោះសាមុយតាមរយៈជើងហោះហើរក្នុងស្រុក ពីបាងកក ទៅ ភូកេត និង ប៉ាតាយ៉ា មានរយៈពេល ៤៥នាទីតែប៉ុណ្ណោះ។ លើសពីនេះក៏មាន ជើងហោះហើរអន្តរជាតិផ្ទាល់ពី ទីក្រុងនៅអាស៊ីសំខាន់ៗ រួមមាន ហុងកុង សីង្ហបុរី និង កូឡាឡាំពួរផងដែរ។






