ខ្មែរណូត

ស្វែងរក

  • PR

    Y93 ស្មាតហ្វូនត្រកូល Y ជំនាន់ចុងក្រោយរបស់ vivo នឹងមកដល់ទីផ្សារកម្ពុជាក្នុងពេលឆាប់ៗ!

    BY Khmernote Media April 26, 2019
    Y93 ស្មាតហ្វូនត្រកូល Y ជំនាន់ចុងក្រោយរបស់ vivo នឹងមកដល់ទីផ្សារកម្ពុជាក្នុងពេលឆាប់ៗ!

    ក្រោយពីជោគជ័យ ទៅលើការលក់ស្មាតហ្វូនកម្រិតបង្គួរ ត្រកូល Y របស់ខ្លួននៅលើទីផ្សាររួចមក ដើម្បីពង្វាតទី យកទីផ្សារបន្ថែមទៀត ក្រុមហ៊ុន vivo នឹងគ្រោងនាំយកស្មាតហ្វូនត្រកូល Y ជំនាន់ក្រោយ ម៉ូឌែល Y93 ចូលក្នុងទីផ្សារកម្ពុជា នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

    ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo Y93:
    – មានរូបរាងបែប Classic មិនឆាប់នឹងស៊ាំភ្នែក
    – មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.22 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+ លាតសន្ធឹងប្រមាណ 88.6% នៃផ្ទៃខាងមុខ និងមានដង់ស៊ីតេអេក្រង់ 271 ppi
    – ដំណើរការដោយ Android 8.1 Oreo និងស្រោបខ្លួនដោយ FunTouch OS 4.5
    – មាន CPU Octa-Cores, GPU Adreno 505 និងមាន Chipset ប្រភេទ Snapdragon 439
    – ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
    – មានរ៉េមទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB + ថែមក្រៅបាន 256GB
    – កាមេរ៉ាក្រោយ 2 គ្រាប់ (13MP + 2MP) និងកាមេរ៉ាមុខទំហំ 8MP
    – ប្រព័ន្ធសុវត្ថិភាព: ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ + ស្កេនមុខ
    – ថ្ម: 4030 mAh

    ដូចនេះសម្រាប់ប្រិយមិត្តរបស់ vivo ដែលមានចំណាប់អារម្មណ៍លើវានោះ អាចត្រៀមចាប់ពីពេលនេះបាន។ ក្រុមហ៊ុន vivo នឹងនាំម៉ូឌែលនេះចូលទៅក្នុង ទីផ្សារក្នុងពេលឆាប់ៗ ជាមួយនឹងជម្រើសពណ៌ខ្មៅកាត់ស្វាយ (Starry Black) និង ខៀវកាត់ទឹកសមុទ្រ (Ocean Blue)។

    MPO4D jitutoto mpo4d Mpoplay